បិទទីលានសំរាមនៅស្ទឹងហាវ ក្រោយលេចធ្លាយសំណល់បំពុល​ប្រភពទឹក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បិទទីលានសំរាមនៅស្ទឹងហាវ ក្រោយលេចធ្លាយសំណល់បំពុល​ប្រភពទឹក

បិទទីលានសំរាមនៅស្ទឹងហាវ ក្រោយលេចធ្លាយសំណល់បំពុល​ប្រភពទឹក

ក្រសួងបរិស្ថាន បានប្រកាសបិទជាបន្ទាន់នូវទីលានចាក់សំរាមមួយកន្លែង នៅក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បន្ទាប់ពីរកឃើញថា ទីតាំងនេះបានលេចធ្លាយសំណល់រាវឧស្សាហកម្ម ចូលទៅក្នុងអូរ​ធម្មជាតិ បណ្តាលឱ្យត្រីចិញ្ចឹមរបស់ប្រជាពលរដ្ឋ ងាប់ជាច្រើន។

Advertisement

កាលពីថ្ងៃអាទិត្យទី៥ ខែកក្កដា ក្រុមការងារអធិការកិច្ចនៃក្រសួង​បរិស្ថាន សហការជាមួយមន្ទីរបរិស្ថានខេត្តព្រះសីហនុ អាជ្ញាធរ​មូលដ្ឋាន​ស្រុកស្ទឹងហាវ រដ្ឋបាលឃុំកំពេញ បានចុះត្រួតពិនិត្យផ្ទាល់​នូវទីលានចាក់សំរាមមួយកន្លែង បន្ទាប់ពីទទួលបណ្តឹង​ពី​ប្រជាពលរដ្ឋ​ករណីត្រីចិញ្ចឹមងាប់​ជាបន្តបន្ទាប់។

តាមការពិនិត្យជាក់ស្តែង មន្ត្រីជំនាញបានរកឃើញថា ទីលានទុក​ដាក់​សំរាមដែលប្រតិបត្តិដោយក្រុមហ៊ុន មីណឺវ៉ា អ៊ិនវេសមិន (Mi Ner Va Investment Co., Ltd.) ពុំបានរៀបចំត្រឹមត្រូវតាមលក្ខណៈបច្ចេក​ទេស​បរិស្ថានឡើយ បណ្តាលឱ្យមានសំណល់​រាវពុល​លេចធ្លាយចូល​ទៅ​ក្នុងអូរធម្មជាតិ។ ក្រុមការងារបានដកស្រង់សំណាកទឹក យកទៅ​វិភាគនៅក្នុងមន្ទីរពិសោធន៍ ដើម្បី​ពិនិត្យ​កម្រិតសារធាតុបំពុលបន្ថែម។

ដើម្បីទប់ស្កាត់ការខូចខាតកាន់តែធ្ងន់ធ្ងរ មន្ត្រីជំនាញបានចាត់​វិធានការ ដោយបញ្ឈប់ការចាក់សំណល់គ្រប់ប្រភេទ​នៅទីតាំង​នេះ​ចាប់ពីពេលនេះតទៅ និងតម្រូវឱ្យបង្វែរការចាក់សំរាមទៅទីតាំងផ្សេង​ដែល​មានច្បាប់អនុញ្ញាតត្រឹមត្រូវ។

ទន្ទឹមនឹងនេះ ក្រសួងបរិស្ថានក៏បានអនុវត្តវិធានការច្បាប់យ៉ាងតឹងរ៉ឹង ដោយបង្គាប់ឱ្យពិន័យអន្តរការណ៍ចំពោះក្រុមហ៊ុន មីណឺវ៉ា អ៊ិនវេសមិន ព្រមទាំងតម្រូវឱ្យក្រុមហ៊ុននេះចេញសងការខូចខាតទាំងស្រុង ទាំង​ផ្ទាល់និងប្រយោលជូនប្រជាពលរដ្ឋ ព្រមទាំង​ទទួល​ខុសត្រូវលើការ​ស្តារ​បរិស្ថាននៅក្នុងតំបន់អូរធម្មជាតិនោះឡើងវិញផងដែរ៕

ដោយ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា