ប៉ូឡូញ លួចបញ្ជូនមីស៊ីលសម្រាប់សំណាញ់មេឃ Patriot ទៅឱ្យ អ៊ុយក្រែន ដោយសម្ងាត់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប៉ូឡូញ លួចបញ្ជូនមីស៊ីលសម្រាប់សំណាញ់មេឃ Patriot ទៅឱ្យ អ៊ុយក្រែន ដោយសម្ងាត់

ប៉ូឡូញ លួចបញ្ជូនមីស៊ីលសម្រាប់សំណាញ់មេឃ Patriot ទៅឱ្យ អ៊ុយក្រែន ដោយសម្ងាត់

វ៉ាសូវី ៖ ប្រទេសប៉ូឡូញបានលួចបញ្ជូនដោយសម្ងាត់នូវគ្រាប់មីស៊ីលបាញ់ពីដីទៅអាកាសសម្រាប់ប្រព័ន្ធការពារដែនអាកាសចម្ងាយឆ្ងាយប្រភេទ MIM-104 Patriot ទៅឱ្យកងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន ។ នេះបើតាម Military watch magazine ចេញផ្សាយកាលពីថ្ងៃចន្ទ ។

Advertisement

ប៉ូឡូញបានអូសមីស៊ីល Patriot ចេញពីឃ្លាំងស្តុកអាវុធផ្ទាល់របស់ខ្លួនយកទៅជួយអ៊ុយក្រែនដោយសម្ងាត់ ទោះបីជាពួកវាប្រៀបដូចជាខ្នងបង្អែកដ៏សំខាន់ សម្រាប់ការការពារដែនអាកាសចម្ងាយឆ្ងាយរបស់ប្រទេសជាតិទាំងមូលក៏ដោយ ។

អ្នកវិភាគមើលឃើញថា ការផ្ទេរមីស៊ីលសំណាញ់មេឃរបស់ប៉ូឡូញក្នុងគ្រានេះ បានផ្តល់អទិភាពខ្ពស់ដល់អ៊ុយក្រែន ក្នុងការបន្តសង្គ្រាមជាមួយរុស្ស៊ី ពីព្រោះប្រព័ន្ធមីស៊ីល Patriot ស្ថិតក្នុងចំណោមគ្រាប់រំសេវមានតម្លៃថ្លៃបំផុត និងកំពុងខ្វះខាតខ្លាំងនៅក្នុងឃ្លាំងអាវុធរបស់បណ្ដារដ្ឋសមាជិកណាតូ ។

តួយ៉ាង ខ្សែសង្វាក់ផលិតកម្មគ្រាប់មីស៊ីលសំណាញ់មេឃ Patriot កំពុងស្ថិតក្រោមសម្ពាធរួចទៅហើយ ដោយសារតែសង្គ្រាមដែលកំពុងបន្តអូសបន្លាយនៅតំបន់មជ្ឈិមបូព៌ា និងអឺរ៉ុបខាងកើត ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ព័ត៌មាននេះ លេចឡើង បន្ទាប់ពីប៉ូឡូញបានបដិសេធយ៉ាងដាច់អង្ហាការ បើទោះបីជាសហរដ្ឋអាមេរិកស្នើសុំយ៉ាងទទូចនូវមីស៊ីល Patriot កាលពីខែមីនា ដើម្បីបំពេញឃ្លាំងស្តុករបស់ខ្លួន ដែលបានរីងស្ងួតខ្លាំងក្នុងសង្គ្រាមប្រឆាំងអ៊ីរ៉ង់ក៏ដោយ ។

យោងតាមប្រភពពីលោកខាងលិច, កងទ័ពអាមេរិកបានបាញ់អស់គ្រាប់មីស៊ីល Patriot ដល់ទៅជាង ៨០០គ្រាប់ ក្នុងពេលត្រឹមតែ ៥ថ្ងៃប៉ុណ្ណោះ អំឡុងការប្រយុទ្ធគ្នាជាមួយកងកម្លាំងអ៊ីរ៉ង់ ។

សំណាញ់មេឃ Patriot គឺជាប្រព័ន្ធខែលប្រឆាំងកាំជ្រួច ដែលបាញ់ចេញពីផ្ទៃដីទៅអាកាសដ៏ទំនើបបំផុតរបស់សហរដ្ឋអាមេរិក ។ ប្រព័ន្ធរ៉ាដារបស់ Patriot គ្របដណ្ដប់លើរយៈចម្ងាយ ១៥០ គីឡូម៉ែត្រ និងបំពាក់ដោយមីស៊ីលដ៏មានអនុភាពចំនួន ២ ប្រភេទ ។

ក្នុងនោះមីស៊ីលស្ទាក់ចាប់ PAC-2 របស់ប្រព័ន្ធ Patriot អាចបាញ់បានចម្ងាយលើស ១០០ គីឡូម៉ែត្រ និងមីស៊ីលស្ទាក់ចាប់ PAC-3 បាញ់បានចម្ងាយអតិបរមា ៦៩ គីឡូម៉ែត្រ ។

គិតត្រឹមដើមឆ្នាំ២០២៦ អ៊ុយក្រែនមានប្រព័ន្ធមីស៊ីល Patriot ចន្លោះពី ៦ ទៅ ៨ គ្រឿង ។ សំណាញ់មេឃនេះ ប្រើប្រាស់គ្រាប់មីស៊ីលប្រភេទ PAC-3 ដើម្បីកម្ទេចមីស៊ីលបាលីស្ទិកល្បឿនលឿនរបស់រុស្ស៊ី មានដូចជា Iskander-M និង Kinzhal ។

ចាប់តាំងពីកងទ័ពរុស្ស៊ីចូលលុកលុយពេញទំហឹងកាលពីឆ្នាំ២០២២ មក ប្រទេសប៉ូឡូញបានបញ្ចូនអាវុធ និងគ្រឿងបរិក្ខារយោធាមានតម្លៃប្រមាណ ៤,៥០០ លានដុល្លារទៅឱ្យប្រទេសអ៊ុយក្រែន ៕

ប្រភព ៖ Military watch magazine ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា