លោក ត្រាំ រំអុកសភា ​អនុម័តកញ្ចប់ចំណាយយោធា ៣៥០ពាន់លានដុល្លារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ រំអុកសភា ​អនុម័តកញ្ចប់ចំណាយយោធា ៣៥០ពាន់លានដុល្លារ

លោក ត្រាំ រំអុកសភា ​អនុម័តកញ្ចប់ចំណាយយោធា ៣៥០ពាន់លានដុល្លារ

វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានទទូចឱ្យសភា ប្រញាប់អនុម័តកញ្ចប់ការពារជាតិ ចំនួន៣៥០ពាន់លានដុល្លារ ក្នុងពេលបើកសម័យប្រជុំឡើងវិញ ដោយលោកចាត់ទុកថា ជារឿងអាទិភាពចម្បង ព្រោះថវិកាទាំងនេះមានភាពចាំបាច់ខ្លាំងណាស់ ក្នុងការរក្សាកម្លាំងយោធា របស់ទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមការចេញផ្សាយ របស់ Anadolu។

Advertisement

តាមរយៈការបង្ហោះសារ លើបណ្តាញសង្គម Truth Social កាលពីថ្ងៃអង្គារនេះ , លោក ត្រាំ រៀបរាប់ថា «យោធាអាមេរិក មិនដែលខ្លាំងជាង ឬ មានអំណាច ជាង ពេលនេះទេ ហើយ ការបង្កើនកម្លាំងយោធា បានឈានដល់កម្រិតខ្ពស់បំផុត ជាប្រវត្តិសាស្ត្រ»។

ប្រធានាធិបតី វ័យ៨០ឆ្នាំ រូបនេះ បន្តទៀតថា «អំណាចដែលមិនអាចប្រៀបផ្ទឹមបាន របស់យោធាអាមេរិក ត្រូវបានបង្ហាញយ៉ាងពេញលេញ អំឡុងពេលប្រារព្ធខួបលើកទី ២៥០ នៃឯករាជ្យភាពអាមេរិក ហើយ ក្រសួងសង្គ្រាម មិនដែលសកម្មខ្លាំង ដូចសម័យនេះទេ»។

ការណ៍នេះ លោក ត្រាំ បានជំរុញឱ្យថ្នាក់ដឹកនាំសភា និង ព្រឹទ្ធសភា ផ្តល់អាទិភាព ដល់ការអនុម័តកញ្ចប់ចំណាយ Reconciliation 3.0 ចំនួន ៣៥០ពាន់លានដុល្លារ សម្រាប់កិច្ចការពារជាតិ រួមជាមួយនឹងច្បាប់ «សង្គ្រោះអាមេរិក» ឬ Save America Act ដែលបានស្នើឡើង។

លោកបានមានប្រសាសន៍ថា «ខ្ញុំកំពុងអំពាវនាវដល់ថ្នាក់ដឹកនាំសភា និងព្រឹទ្ធសភា ឱ្យធ្វើរឿងនេះ ក្លាយជាអាទិភាពលេខមួយ របស់ពួកគេ ហើយធានាថា កញ្ចប់ថវិកាចំនួន ៣៥០ពាន់លានដុល្លារ នឹងផ្លាស់ទីចេញពីគណៈកម្មាធិការថវិកា ភ្លាមៗ នៅពេលដែលសភា ត្រឡប់មក បើកសម័យប្រជុំឡើងវិញ»។

លោក ត្រាំ បញ្ជាក់ទៀតថា «ច្បាប់សង្គ្រោះអាមេរិក» ដែលរួមផ្សំជាមួយនឹងមូលនិធិពេញលេញ សម្រាប់ក្រសួងការពារជាតិ អាចត្រូវបានអនុម័ត យ៉ាងឆាប់រហ័ស ដើម្បីធានាថា សហរដ្ឋអាមេរិក នៅតែមានសេរីភាព សម្រាប់មនុស្សជំនាន់ក្រោយៗទៀត ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា