លោក ត្រាំ សន្យាដកទណ្ឌកម្ម និងគិតគូរលក់យន្តហោះ F-35 ឱ្យ តួកគី ឡើងវិញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ សន្យាដកទណ្ឌកម្ម និងគិតគូរលក់យន្តហោះ F-35 ឱ្យ តួកគី ឡើងវិញ

លោក ត្រាំ សន្យាដកទណ្ឌកម្ម និងគិតគូរលក់យន្តហោះ F-35 ឱ្យ តួកគី ឡើងវិញ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃ អង្គារ បានសន្យានឹងលុបចោលទណ្ឌកម្មក្រោមច្បាប់ប្រឆាំងសត្រូវរបស់អាមេរិក ហៅកាត់ CAATSA ហើយពិចារណាលក់យន្តហោះចម្បាំងចម្បាំងបំកាយ F-35 ទៅឱ្យប្រទេសតួកគីឡើងវិញ ។

Advertisement

ការសន្យានេះ ត្រូវបានធ្វើឡើងក្នុងអំឡុងជំនួបកម្រិតខ្ពស់រវាងលោក ដូណាល់ ត្រាំ ជាមួយប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្កាន់ នៅក្រៅកិច្ចប្រជុំកំពូលអង្គការណាតូ ក្នុងទីក្រុងអង់ការ៉ា ។

បើតាម Anadolu, លោក ត្រាំ បានប្រាប់ក្រុមអ្នកយកព័ត៌មានថា យើងនឹងដកទណ្ឌកម្មទាំងនោះចេញ… យើងមិនចង់ដាក់ទណ្ឌកម្មលើមិត្តភក្តិនោះទេ ។

ទោះបីជាលោក ត្រាំ ចង់ដកទណ្ឌកម្មនេះក៏ដោយ ក៏នៅក្រោមច្បាប់របស់សហរដ្ឋអាមេរិក ប្រធានាធិបតីមិនអាចបញ្ចប់ទណ្ឌកម្ម CAATSA ជាអចិន្ត្រៃយ៍ទាំងស្រុងបានឡើយ បើគ្មាននីតិវិធីជាក់លាក់ពីសភាជាតិ ។

ពាក់ព័ន្ធនឹងកម្មវិធីយន្តហោះចម្បាំង F-35 លោក ត្រាំ បានបញ្ជាក់ថា រូបលោកនឹងពិចារណាឱ្យបានច្បាស់លាស់ ក្នុងការលក់ទៅឱ្យប្រទេសតួកគីឡើងវិញ ដោយសារលោកបានចាត់ទុកទីក្រុងអង់ការ៉ាថា មានភាពស្មោះត្រង់ជាងប្រទេសដទៃទៀតឆ្ងាយណាស់ ។

សូមរម្លឹកថា សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្ម CAATSA លើតួកគីកាលពីឆ្នាំ២០២០ បន្ទាប់ពីទីក្រុងអង់ការ៉ានៅតែរឹងទទឹងទិញប្រព័ន្ធខែលការពារមីស៊ីល S-400 ពីរុស្ស៊ី ។

ជាងនេះទៅទៀត ទីក្រុងវ៉ាស៊ីនតោនថែមទាំងបានដកតួកគីចេញពីកម្មវិធីផលិតយន្តហោះចម្បាំងបំបាំងកាយ F-35 ខណៈពេលដែលទីក្រុងអង់ការ៉ាបានរិះគន់ចំណាត់ការនេះថា ជា “រឿងអយុត្តិធម៌ និងខុសច្បាប់” ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា