ឥណ្ឌូនេស៊ី ចាយ ៦៣០ លានដុល្លារ ទិញមីស៊ីលលឿនជាងសំឡេងរបស់ ឥណ្ឌា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឥណ្ឌូនេស៊ី ចាយ ៦៣០ លានដុល្លារ ទិញមីស៊ីលលឿនជាងសំឡេងរបស់ ឥណ្ឌា

ឥណ្ឌូនេស៊ី ចាយ ៦៣០ លានដុល្លារ ទិញមីស៊ីលលឿនជាងសំឡេងរបស់ ឥណ្ឌា

ញូវដែលី ៖ ប្រទេសឥណ្ឌូនេស៊ី បានដកលុយចេញពីហោប៉ៅប្រមាណ ៦៣០ លានដុល្លារ ទិញមីស៊ីលនាំផ្លូវលឿនជាងសំឡេង BrahMos និងមីស៊ីលវាយប្រហារពីអាកាសទៅអាកាសចម្ងាយឆ្ងាយ Astra ពីប្រទេសឥណ្ឌា ។

Advertisement

កិច្ចព្រមព្រៀងខ្នាតធំនេះ ត្រូវបានរំពឹងថា នឹងត្រូវចុះហត្ថលេខាជាផ្លូវការ អំឡុងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Nahrendra Modi ចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់៨ ខែកក្កដា មកកាន់ប្រទេសឥណ្ឌូនេស៊ី ។

ឥណ្ឌូនេស៊ីនឹងក្លាយជាប្រទេសទីបី បន្ទាប់ពីវៀតណាម និងហ្វីលីពីន ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញមីស៊ីលផលិតដោយក្រុមហ៊ុន BrahMos Aerospace Private Limited របស់ឥណ្ឌា ។

កិច្ចសន្យានេះ បានបង្ហាញពីការពង្រីកការនាំចេញសម្ភារៈការពារជាតិដ៏សំខាន់របស់ឥណ្ឌា ជាពិសេសពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រជាមួយប្រទេសសេដ្ឋកិច្ចធំបំផុតរបស់អាស៊ីអាគ្នេយ៍ ចំពេលមានការប្រកួតប្រជែងកាន់តែខ្លាំងជាមួយមហាយក្សចិន សម្រាប់ឥទ្ធិពលនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ។

មីស៊ីល BrahMos ត្រូវបានអភិវឌ្ឍរួមគ្នាដោយឥណ្ឌា និងរុស្ស៊ី គឺជាមីស៊ីលបញ្ជាល្បឿនលឿនបំផុតរបស់ពិភពលោក ហើយអាចបាញ់ចេញពីដីគោក សមុទ្រ និងអាកាស ។

រីឯមីស៊ីលវាយប្រហារពីអាកាសទៅអាកាសចម្ងាយឆ្ងាយ Astra អាចត្រូវបានប្រើនៅលើយន្តហោះចម្បាំង Sukhoi ផលិតនៅរុស្ស៊ីសម្រាប់កងទ័ពអាកាសឥណ្ឌូនេស៊ី ។

បើតាម Straits Times, លោកនាយករដ្ឋមន្រ្តី Modi នឹងជួបពិភាក្សាជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto អំពីសន្តិសុខលំហសមុទ្រ កិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ ការតភ្ជាប់ក្នុងតំបន់ និងការសម្របសម្រួលយុទ្ធសាស្ត្រទូលំទូលាយក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ។

គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងឥណ្ឌា និងឥណ្ឌូនេស៊ីសម្រេចបាន ២៨,១៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤-២០២៥ ខណៈពេលដែលឥណ្ឌូនេស៊ីបានក្លាយជាដៃគូពាណិជ្ជកម្មធំទីពីររបស់ឥណ្ឌា នៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា