ព្រឹត្តិការណ៍កីឡាទេសចរណ៍ រួមចំណែកក្នុងការផ្សព្វផ្សាយតំបន់ កម្សាន្ត និងផលិតផលសហគមន៍ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ព្រឹត្តិការណ៍កីឡាទេសចរណ៍ រួមចំណែកក្នុងការផ្សព្វផ្សាយតំបន់ កម្សាន្ត និងផលិតផលសហគមន៍
កីឡា 08/07/2026

ព្រឹត្តិការណ៍កីឡាទេសចរណ៍ រួមចំណែកក្នុងការផ្សព្វផ្សាយតំបន់ កម្សាន្ត និងផលិតផលសហគមន៍

ព្រឹត្តិការណ៍កីឡាទេសចរណ៍ បាននិងកំពុងរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយសក្កានុពលតំបន់រមណីយដ្ឋាន និង​ផលិតផលក្នុងស្រុករបស់ប្រជាសហគមន៍តាមបណ្តាខេត្ត។ នេះជាការលើកឡើងរបស់ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ក្នុង​ព្រឹត្តិការណ៍​កីឡាទេសចរណ៍ជិះកង់ និងរត់ឆ្លងកាត់ឧបសគ្គ ទៅកាន់ប្រាសាទ សំបូរព្រៃគុក កាលពីចុងសប្តាហ៍កន្លងទៅនេះ។

Advertisement

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ព្រឹត្តិការណ៍អបអរ សាទរ ខួបលើកទី៩ នៃការចុះបញ្ជីប្រាសាទ​សំបូរ​ព្រៃគុក​ជា បេតិកភណ្ឌ ពិភពលោក ឯកឧត្តម វ៉ា ហេងដាវុធ រដ្ឋលេខា ធិការ ក្រសួងទេស ចរណ៍បានបញ្ជាក់ថា ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍ ដែលបង្កើតឡើង ដោយក្រសួង គឺដើម្បីរំលេចពីសក្ដានុពលទេសចរណ៍ និងលើកស្ទួយ ស្នាដៃផលិតផល​របស់​ប្រជាសហគមន៍។

ជាក់ស្តែងព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងកាត់ឧបសគ្គនាពេលនេះ បាន ទាក់ទាញអ្នកចូលរួមប្រមាណ ២ពាន់នាក់ ដែលធ្វើឱ្យ​មានការ ផ្សព្វផ្សាយយ៉ាងសុះសាយលើបណ្តាញសង្គម ទាំងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ មិនចាញ់កាលពីព្រឹត្តិការណ៍ជិះកង់​ទៅកាន់ ប្រាសាទ ភ្នំជីសូ ខេត្តតាកែវ កន្លងទៅនោះទេ។

ដោយឡែក ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានបញ្ជាក់ដែរថា ព្រឹត្តិការណ៍កីឡាទេសចរណ៍ គឺជាចលនា​បំផុសការផ្សព្វផ្សាយតំបន់ទេសចរណ៍ធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងអេកូទេសចរណ៍ ឱ្យកាន់តែលេចធ្លោឡើង។

សូមជម្រាបថា តាមរយៈព្រឹត្តិការណ៍​កីឡាទេសចរណ៍ជិះកង់ និងរត់ ឆ្លងកាត់ឧបសគ្គ ទៅកាន់ប្រាសាទសំបូរព្រៃគុក ក្រសួង​ទេសចរណ៍​បាននាំកីឡាករចូលទៅដល់ក្នុងសហគមន៍ ដើម្បីភ្លក្សរសជាតិអាហារ នំចំណី និងទិញផលិតផលកែច្នៃផ្ទាល់ដៃ។ ចំណែកវិញ្ញាសារត់ គឺអនុញ្ញាតឱ្យអ្នកចូលរួមបានរត់កាត់ព្រៃធម្មជាតិ និងឆ្លងកាត់ប្រាសាទ បុរាណដ៏អស្ចារ្យ ដែលនេះជា​យុទ្ធសាស្ត្រទាក់ទាញភ្ញៀវទេសចរ ឱ្យ មកកម្សាន្តកាន់តែច្រើនឡើងនៅតាមបណ្តាខេត្ត៕
ដោយ៖ជាវ ចន្ធូ

ជាវ ចន្ធូ

ជាវ ចន្ធូ

អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា