មន្ត្រីព្រំដែន ៖ តាមច្បាប់ ប្រាសាទខ្នារ និងតាមាន់ធំស្ថិតលើទឹកដីកម្ពុជា ទោះបីកំពុងកាន់កាប់ដោយថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មន្ត្រីព្រំដែន ៖ តាមច្បាប់ ប្រាសាទខ្នារ និងតាមាន់ធំស្ថិតលើទឹកដីកម្ពុជា ទោះបីកំពុងកាន់កាប់ដោយថៃ

មន្ត្រីព្រំដែន ៖ តាមច្បាប់ ប្រាសាទខ្នារ និងតាមាន់ធំស្ថិតលើទឹកដីកម្ពុជា ទោះបីកំពុងកាន់កាប់ដោយថៃ

មន្ត្រីនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបញ្ជាក់សាជាថ្មីថា ប្រាសាទខ្នារ និងប្រាសាទតាមាន់ធំ ក្នុងខេត្តឧត្តរមានជ័យ ដែលបច្ចុប្បន្នត្រូវបានយោធាថៃកាន់កាប់ដោយខុសច្បាប់ គឺស្ថិតនៅក្នុងទឹកដីកម្ពុជាយ៉ាងពិតប្រាកដ។

Advertisement

ក្នុងបទសម្ភាសជាមួយទូរទស្សន៍ជាតិកម្ពុជា ឯកឧត្តម អ៊ិត សុត្ថា រដ្ឋលេខាធិការប្រចាំការនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបញ្ជាក់ថា បើផ្អែកតាមផែនទីមាត្រដ្ឋាន ១លើ២០០ពាន់ កំណត់ហេតុបោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨ និង ១៩១៩ ព្រមទាំងតាមផែនទីខ្នាត១លើ៥០ពាន់ដែលថៃគូសដោយឯកតោភាគី គឺបង្ហាញយ៉ាងច្បាស់ថា ប្រាសាទខ្នារ និងប្រាសាទតាមាន់ធំ ស្ថិតនៅក្នុងទឹកដីកម្ពុជាពិតប្រាកដមែន។

ឯកឧត្តម អ៊ិត សុត្ថា បន្ថែមថ្វីត្បិតតែបច្ចុប្បន្នយោធាថៃកំពុងតែព្យាយាមគូសវាសខ្សែព្រំដែនថ្មី ដើម្បីដាក់បញ្ចូលទីតាំងដែលខ្លួនឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់ ទៅក្នុងទឹកដីរបស់ខ្លួនក៏ដោយ ក៏ផែនទីទាំងនោះមិនមានតម្លៃ និងអានុភាពតាមផ្លូវច្បាប់ឡើយ។

ឯកឧត្តម ស្រ៊ី បូរ៉ា អគ្គនាយកកិច្ចការបច្ចេកទេសព្រំដែន បានបញ្ជាក់កន្លងមកថា គ្មានបុគ្គលណាមួយ គ្មានកងកម្លាំងប្រដាប់អាវុធថៃ ឬអាជ្ញាធរថៃណាមួយ អាចមកចង្អុលបង្ហាញថាខ្សែព្រំដែនត្រូវនៅកន្លែងនេះ ថាបង្គោលព្រំដែនត្រូវនៅកន្លែងនោះ ហើយចូលមកធ្វើសកម្មភាពស្រេចតែអំពើចិត្តដោយឯកតោភាគីនោះទេ។ ទង្វើទាំងនេះគឺមិនត្រឹមត្រូវតាមផ្លូវច្បាប់នោះឡើយ៕

សៅ សុខអេង

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា