ការនាំចេញអង្កររបស់កម្ពុជាកើនជាង៦០%នៅឆមាសទី១ឆ្នាំនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការនាំចេញអង្កររបស់កម្ពុជាកើនជាង៦០%នៅឆមាសទី១ឆ្នាំនេះ

ការនាំចេញអង្កររបស់កម្ពុជាកើនជាង៦០%នៅឆមាសទី១ឆ្នាំនេះ

សហព័ន្ធអង្ករកម្ពុជា (CRF) បានរាយការណ៍នៅថ្ងៃពុធថា កម្ពុជាបាននាំចេញអង្ករចំនួន ៦៣ម៉ឺនតោននៅឆមាសទី១ នៃឆ្នាំ២០២៦នេះ ដោយទទួលចំណូលជាង ៣៦៧លានដុល្លារអាមេរិក កើនឡើង ៦៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
 
របាយការណ៍ដដែលបញ្ជាក់ថា ក្រុមហ៊ុនក្នុងស្រុកចំនួន ៦០ បានដឹកជញ្ជូនអង្ករទៅកាន់ប្រទេស និងតំបន់ចំនួន៦៤ ក្នុងនោះ អាស៊ាន ចិន និងសហភាពអឺរ៉ុប នៅតែជាទីផ្សារនាំចេញអង្ករចម្បងរបស់កម្ពុជា។
 
យោងតាមសហព័ន្ធអង្ករកម្ពុជា អង្ករក្រអូបបានគ្របដណ្ដប់ទីផ្សារនាំចេញចំនួន ៦០ភាគរយ តាមពីក្រោយដោយ អង្ករសចំនួន២២ភាគរយ អង្ករបាក់១៤ភាគរយ ព្រមទាំងអង្ករចំហុយ និងអង្ករសរីរាង្គ ៤ភាគរយ។
 
ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានកត់សម្គាល់ពីកំណើនយ៉ាងខ្លាំងនៃការនាំចេញអង្កររបស់កម្ពុជា នៅឆមាសទី១ឆ្នាំ២០២៦នេះ ដោយសារភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។
 
ក្រៅពីការនាំចេញអង្ករ កម្ពុជាក៏បាននាំចេញស្រូវជាង ៣លានតោនផងដែរ ទៅកាន់ប្រទេសជិតខាង ដែលអាចទទួលចំណូលបានជាង ៧១៣លានដុល្លារអាមេរិក នៅក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ៕

Advertisement

ខន ណារី AMS

ឆាយ រត្ថា

លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា