ក្រោយរងការរិះគន់ ក្រសួងទេសចរណ៍សន្យាកែសម្រួលអភិក្រម«ការនាំកង្កែបចេញពីអណ្តូង» | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រោយរងការរិះគន់ ក្រសួងទេសចរណ៍សន្យាកែសម្រួលអភិក្រម«ការនាំកង្កែបចេញពីអណ្តូង»

ក្រោយរងការរិះគន់ ក្រសួងទេសចរណ៍សន្យាកែសម្រួលអភិក្រម«ការនាំកង្កែបចេញពីអណ្តូង»

ក្រសួងទេសចរណ៍បានប្រកាសកែសម្រួលអភិក្រម«ការនាំកង្កែបចេញពីអណ្តូង» បន្ទាប់ពីមានការរិះគន់ និងមតិយោបល់ខុសៗគ្នាជាច្រើនពីមហាជនកាលពីពេលថ្មីៗនេះ។ អភិក្រមនេះត្រូវបានឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រកាសនៅក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានក្នុងស្រុកកាលពីសប្តាហ៍មុន។

Advertisement

តាមរយៈការប្រើប្រាស់ឃ្លាធៀប «ការនាំកង្កែបចេញពីអណ្តូង» ក្រសួងទេសចរណ៍មានបំណងជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍វប្បធម៌ និងធម្មជាតិរបស់កម្ពុជាទៅកាន់ពិភពលោកឱ្យបានទូលំទូលាយ។ ការប្រើប្រាស់ឃ្លានេះបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន ប៉ុន្តែក៏មានការបកស្រាយ និងយល់ន័យផ្សេងៗគ្នាពីគោលបំណងដើមពិតប្រាកដផងដែរ។

ដោយស្តាប់មតិយោបល់ស្ថាបនាពីគ្រប់មជ្ឈដ្ឋាន ក្រសួងទេសចរណ៍ប្រកាសនៅថ្ងៃទី៨កក្កដានេះថា នឹងកែសម្រួលការប្រើប្រាស់អភិក្រមខាងលើឱ្យបានកាន់តែសមស្រប និងមានភាពគ្រប់ជ្រុងជ្រោយជាងមុន ដើម្បីឆ្លុះបញ្ចាំងពីស្មារតីរួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ, ព្រមទាំងលើកកម្ពស់កិត្តិនាមកម្ពុជាលើឆាកអន្តរជាតិ ទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនអន្តរជាតិមកកម្ពុជាកាន់តែច្រើន។

ទោះបីយ៉ាងណា ក្រសួងទេសចរណ៍បានថ្លែងអំណរគុណគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលកន្លងមកបានចូលរួមយ៉ាងសកម្មនៅក្នុងការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ និងលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា។
ក្រសួងមានជំនឿយ៉ាងមុតមាំថា ការបន្តរូបរួមសាមគ្គីជាធ្លុងមួយរបស់បងប្អូនជនរួមជាតិទាំងអស់ នឹងក្លាយជាកម្លាំងចលកររុញច្រានវិស័យទេសចរណ៍កម្ពុជាឱ្យសម្រេចបាននូវជោគជ័យថ្មីៗបន្ថែមទៀត ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាពលរដ្ឋគ្រប់រូប៕

សៅ សុខអេង

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា