រុស្ស៊ី សម្រុកទិញប្រេងសាំងមិនធ្លាប់មានពី បេឡារុស, អ្នកវិភាគថា ការនាំចូលទាំងនេះនៅតែមិនគ្រប់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី សម្រុកទិញប្រេងសាំងមិនធ្លាប់មានពី បេឡារុស, អ្នកវិភាគថា ការនាំចូលទាំងនេះនៅតែមិនគ្រប់

រុស្ស៊ី សម្រុកទិញប្រេងសាំងមិនធ្លាប់មានពី បេឡារុស, អ្នកវិភាគថា ការនាំចូលទាំងនេះនៅតែមិនគ្រប់

មូស្គូ ៖ ប្រទេសរុស្ស៊ីបានសម្រុកទិញប្រេងសាំងយ៉ាងគំហុកពីប្រទេសបេឡារុសរហូតដល់ឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន កាលពីខែមិថុនា ឆ្នាំ ២០២៦ ។

Advertisement

បើតាម RBC-Ukraine, គិតត្រឹម ២៥ ថ្ងៃដំបូងនៃខែមិថុនាប៉ុណ្ណោះ រុស្ស៊ីបានបង្កើនការនាំចូលប្រេងសាំងពីបេឡារុស រហូតដល់ ១៤ ម៉ឺន ១ ពាន់តោន ដែលជាទំហំនាំចូលប្រេងឥន្ធនៈប្រចាំខែដ៏ខ្ពស់បំផុតមួយមិនធ្លាប់មានពីមុនមក ។

យោងតាមទិន្នន័យពីមជ្ឈមណ្ឌលសន្ទស្សន៍តម្លៃ ហៅកាត់ CPI បានឲ្យដឹងថា តួលេខនេះ គឺខ្ពស់ជាងបរិមាណប្រេងសាំងសរុប ដែលនាំចូលពីបេឡារុសក្នុងខែឧសភា ដល់ទៅ ២.៤ ដង ។ ហើយក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន រុស្ស៊ីបាននាំចូលសាំងពីបេឡារុសត្រឹមតែ ១ ពាន់តោនប៉ុណ្ណោះ ។

កាសែត Vedomosti រាយការណ៍ថា មូលហេតុដែលនាំឲ្យរុស្ស៊ីសម្រុកទិញប្រេងពីបេឡារុសបែបនេះ គឺដោយសារតែការវាយប្រហារជាបន្តបន្ទាប់ដោយយន្តហោះដ្រូនរបស់អ៊ុយក្រែន ទៅលើបំពង់បង្ហួរប្រេង និងឧស្ម័នរបស់រុស្ស៊ី ទើបបង្ខំឱ្យរោងចក្រចម្រាញ់ប្រេងធំៗមួយចំនួន ត្រូវបង្ខំចិត្តផ្អាកប្រតិបត្តិការ ដែលធ្វើឱ្យស្ថានភាពកង្វះខាតប្រេងឥន្ធនៈកាន់តែអាក្រក់ទៅៗ ។

ជាក់ស្តែង គិតត្រឹមចុងខែមិថុនា ការរឹតបន្តឹងលើការលក់ប្រេងសាំង ឬការរអាក់រអួលខ្សែសង្វាក់ផ្គត់ផ្គង់ ត្រូវបានគេរាយការណ៍កំពុងកើតមាននៅក្នុងតំបន់ប្រហែល ៩០% របស់រុស្ស៊ី ខណៈតម្លៃប្រេងឥន្ធនៈបានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ។

យ៉ាងណា ក្រុមអ្នកជំនាញនិយាយថា ការនាំចូលប្រេងសាំងបន្ថែមនេះ អាចជួយសម្រាលសម្ពាធបានខ្លះដល់ទីផ្សារប្រេងឥន្ធនៈរបស់រុស្ស៊ីប៉ុណ្ណោះ ប៉ុន្តែវានឹងមិនគ្រប់គ្រាន់ ក្នុងការលុបបំបាត់បញ្ហាកង្វះប្រេងឥន្ធនៈទាំងស្រុងនោះឡើយ ។

អ្នកវិភាគផ្នែកថាមពល លោក Kyrylo Rodionov បានទម្លាយមូលហេតុថា បេឡារុសអាចនាំចេញប្រេងសាំងបានចន្លោះពី ១ លាន ៨ សែនទៅ ២ លានតោនក្នុងមួយឆ្នាំ ឬប្រហែល ១៥ ម៉ឺនទៅ ១៧ ម៉ឺនតោនក្នុងមួយខែប៉ុណ្ណោះ ។

ពាក់ព័ន្ធបញ្ហានេះ លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ក៏បានទទួលស្គាល់ពីកង្វះខាតការផ្គត់ផ្គង់ប្រេងឥន្ធនៈ ប៉ុន្តែលោកអះអាងថា ស្ថានភាពបច្ចុប្បន្ន គឺ “មិនទាន់ដល់ថ្នាក់ធ្ងន់ធ្ងរនោះទេ” ។

ក្រៅពីបេឡារុស, រុស្ស៊ីត្រូវបានគេរាយការណ៍ថា ក៏កំពុងចាប់ផ្តើមនាំចូលសាំងពីប្រទេសឥណ្ឌា ហើយក៏កំពុងចរចាជាមួយកាហ្សាក់ស្ថាន ដើម្បីបង្កើនការផ្គត់ផ្គង់របស់ខ្លួនផងដែរ ៕

ប្រភព ៖ RBC-Ukraine ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា