លោក ត្រាំ ព្រមានទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់កាន់តែខ្លាំង បើមិនបញ្ឈប់ត្រឹមនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ព្រមានទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់កាន់តែខ្លាំង បើមិនបញ្ឈប់ត្រឹមនេះ

លោក ត្រាំ ព្រមានទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់កាន់តែខ្លាំង បើមិនបញ្ឈប់ត្រឹមនេះ

វ៉ាស៊ីនតោន ៖ ការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកនឹងកាន់តែខ្លាំងឡើង ប្រសិនបើ អ៊ីរ៉ង់មិនបញ្ឈប់ការវាយប្រហារត្រឹមនេះ។ នេះបើតាមការអះអាងរបស់ លោក ត្រាំ កាលពីថ្ងៃពុធ។

Advertisement

លោក ប្រធានាធិបតី ដូណាល់ ត្រាំ បានព្រមានថា ការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក លើអ៊ីរ៉ង់នឹងកើនឡើងគួរឱ្យកត់សម្គាល់ ប្រសិនបើទីក្រុងតេហេរ៉ង់បន្តវាយប្រហារនាវា នៅក្នុងច្រកសមុទ្រហ័រមូស។

«នេះគឺជាការសងសឹក ចំពោះការទម្លាក់គ្រាប់បែកលើនាវា កាលពីម្សិលមិញ ដោយអ៊ីរ៉ង់។ ប្រសិនបើវាកើតឡើងម្តងទៀត វានឹងកាន់តែអាក្រក់ទៅៗ!» ។

នេះគឺជាសារដែលប្រធានាធិបតីអាមេរិកបានបង្ហោះ លើប្រព័ន្ធផ្សព្វផ្សាយសង្គម ជាមួយនឹងរូបភាពនៃការទម្លាក់គ្រាប់បែកជាក់ស្តែង លើទីតាំងមួយ នៅក្នុងប្រទេសអ៊ីរ៉ង់។

លោក Trump និយាយជាមួយអ្នកយកព័ត៌មាន នៅលើយន្តហោះ Air Force One ពេលដែលត្រឡប់មកពីកិច្ចប្រជុំកំពូល NATO នៅប្រទេសទួកគី បន្ថែមថា
«យើងវាយប្រហារពួកគេយ៉ាងខ្លាំង ហើយខ្ញុំនិយាយថា យើងបានវាយប្រហារពួកគេ ២០ ទល់នឹង ១។ រាល់ពេលដែលពួកគេវាយប្រហារយើងម្តង យើងនឹងវាយប្រហារពួកគេវិញ ២០»។

លោក Trump បានប្រាប់បន្តថា «ហើយយើងបានធ្វើវាហើយ កាលពីយប់មិញ។ ពួកគេបានធ្វើអ្វីមួយបន្តិចបន្តួចនៅថ្ងៃនេះ ប៉ុន្តែ អាមេរិកពិតជាការសងសឹកខ្លាំង សម្រាប់យប់មិញ»។

ការព្រមាននេះ ធ្វើឡើង បន្ទាប់ពីលោក ត្រាំ បានប្រកាសចេញពីប្រទេសតួកគីថា បទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់ បានឈានដល់ទីបញ្ចប់ហើយ ដោយលោកអះអាងទៀតថា មិនបន្តចំណាយពេលវេលាខ្ជះខ្ជាយ ចរចាជាមួយអ៊ីរង់ទៀតទេ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា