ឯកឧត្តមរដ្ឋលេខាធិការ គង់ ផល្លៈ បានដឹកនាំគណៈប្រតិភូ ក.ប.ទ. ចូលរួមក្នុងកិច្ចប្រជុំបច្ចេកទេស ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខសាយប័រ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តមរដ្ឋលេខាធិការ គង់ ផល្លៈ បានដឹកនាំគណៈប្រតិភូ ក.ប.ទ. ចូលរួមក្នុងកិច្ចប្រជុំបច្ចេកទេស ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខសាយប័រ

ឯកឧត្តមរដ្ឋលេខាធិការ គង់ ផល្លៈ បានដឹកនាំគណៈប្រតិភូ ក.ប.ទ. ចូលរួមក្នុងកិច្ចប្រជុំបច្ចេកទេស ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខសាយប័រ

ភ្នំពេញ៖ ឯកឧត្តម គង់ ផល្លៈ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូ ក.ប.ទ. ចូលរួមក្នុងកិច្ចប្រជុំបច្ចេកទេស ជាមួយតំណាងក្រសួងយុត្តិធម៌ ដឹកនាំដោយ ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខសាយប័រ នៅទីស្តីការក្រសួងយុត្តិធម៌ នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ។

Advertisement

កិច្ចប្រជុំនេះ បានពិភាក្សាលើជំពូកស្តីពីអធិការកិច្ច ជំពូកស្តីពីទោសប្បញ្ញត្តិ ព្រមទាំងពិនិត្យស្វែងយល់លើបទប្បញ្ញត្តិផ្សេងៗ ដែលតំណាងក្រសួងយុត្តិធម៌បានស្នើសុំការបំភ្លឺបន្ថែម ដោយជាការឆ្លើយតប ឯកឧត្តម គង់ ផល្លៈ រដ្ឋលេខាធិការ បានធ្វើការបកស្រាយ និងពន្យល់យ៉ាងក្បោះក្បាយលើរាល់ចំណុចទាំងនោះ ដើម្បីធានាឱ្យសេចក្តីព្រាងច្បាប់នេះមានភាពរឹងមាំ គ្រប់ជ្រុងជ្រោយ និងស្របតាមគោលការណ៍ច្បាប់ជាធរមាន។

ជាលទ្ធផល អង្គប្រជុំបានឯកភាព ក្នុងការនាំយកអត្ថបទនៃសេចក្តីព្រាងច្បាប់នេះទៅកែសម្រួលបន្ថែម ដោយផ្អែកលើស្មារតីនៃកិច្ចពិភាក្សានាថ្ងៃនេះ ព្រមទាំងបានឯកភាពរៀបចំកិច្ចប្រជុំម្តងទៀត នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា