កម្ពុជា-ម៉ាឡេស៊ី រឹតចំណងកិច្ចសហប្រតិបត្តិយោធា តាមរយៈទស្សនកិច្ចរបស់មេទ័ពម៉ាឡេស៊ីថ្មី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា-ម៉ាឡេស៊ី រឹតចំណងកិច្ចសហប្រតិបត្តិយោធា តាមរយៈទស្សនកិច្ចរបស់មេទ័ពម៉ាឡេស៊ីថ្មី

កម្ពុជា-ម៉ាឡេស៊ី រឹតចំណងកិច្ចសហប្រតិបត្តិយោធា តាមរយៈទស្សនកិច្ចរបស់មេទ័ពម៉ាឡេស៊ីថ្មី

កម្ពុជា និងម៉ាឡេស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការយោធា តាមរយៈដំណើរទស្សនកិច្ចផ្លូវការរយៈពេល ៤ថ្ងៃ របស់អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីថ្មី ដែលបានអញ្ជើញមកដល់ទឹកដីខេត្តសៀមរាប កាលថ្ងៃទី៨ ខែកក្កដា។

Advertisement

គណៈប្រតិភូជាន់ខ្ពស់កងទ័ពម៉ាឡេស៊ី ដឹកនាំដោយលោកនាយឧត្តមសេនីយ៍ តាន់ ស្រី ដាតុ សេរី ហាជី ម៉ាលេក រ៉ាសាក់ ប៊ីន ស៊ុយឡាយម៉ាន អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានមកដល់ទឹកដីខេត្តសៀមរាប កាលពីថ្ងៃពុធ ដើម្បីចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៤ថ្ងៃ រហូតដល់ថ្ងៃទី១១ ខែកក្កដា។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។ បើតាមការបញ្ជាក់ពីអ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន ដំណើរទស្សនកិច្ចផ្លូវការរបស់មេទ័ពម៉ាឡេស៊ីថ្មីរូបនេះ គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធា ក៏ដូចជាចំណងមិត្តភាពរវាងកងទ័ពប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព។

គោលបំណងសំខាន់មួយទៀត គឺដើម្បីអញ្ជើញសួរសុខទុក្ខ ក៏ដូចជាផ្តល់ការលើកទឹកចិត្តដល់កងកម្លាំងម៉ាឡេស៊ី ដែលកំពុងបំពេញបេសកកម្មជាអ្នកសង្កេតការណ៍អាស៊ាននៅកម្ពុជា។ ទស្សនកិច្ចនេះក៏ជាការបង្ហាញខ្លួនជាផ្លូវការបន្ទាប់ពីឯកឧត្តមទើបទទួលបានការតែងតាំងជាអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីថ្មី។

ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា លោកនាយឧត្តមសេនីយ៍ តាន់ ស្រី ដាតុ សេរី នឹងអញ្ជើញចូលជួបសម្តែងការគួរសមចំពោះជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាក្រកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

ទន្ទឹមនឹងនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន និងឯកឧត្តមនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នឹងមានជំនួបទ្វេភាគីជាមួយគ្នា ដើម្បីពិភាក្សា និងដាក់ចេញនូវវិធានការ ក៏ដូចជាសកម្មភាពជាក់ស្តែងនានា សំដៅជំរុញ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីដែលកំពុងមានស្រាប់ ឱ្យកាន់តែរីកចម្រើនមួយកម្រិតទៀត។

អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ រំពឹងថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ ព្រមទាំងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរួមក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់៕

ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា