សម្តេចតេជោ ហ៊ុន សែន ៖ តើនរណានឹកគិតថា ខេត្តស្ទឹងត្រែងមានស្ពានឆ្លងកាត់ទន្លេសេកុង និងទន្លេមេគង្គ? | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចតេជោ ហ៊ុន សែន ៖ តើនរណានឹកគិតថា ខេត្តស្ទឹងត្រែងមានស្ពានឆ្លងកាត់ទន្លេសេកុង និងទន្លេមេគង្គ?

សម្តេចតេជោ ហ៊ុន សែន ៖ តើនរណានឹកគិតថា ខេត្តស្ទឹងត្រែងមានស្ពានឆ្លងកាត់ទន្លេសេកុង និងទន្លេមេគង្គ?

នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តស្ទឹងត្រែងនៅព្រឹកថ្ងៃព្រហស្បតិនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ពីការអភិវឌ្ឍខេត្តភាគឦសាន្តមួយនេះ។ ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់មួយចំនួន គឺមិនមាននរណានឹកស្មានដល់នោះឡើយ។

Advertisement

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា ពីអតីតកាល តើនរណានឹកគិតថា ខេត្តស្ទឹងត្រែង មានស្ពានឆ្លងកាត់ទន្លេសេកុង និងស្ពានឆ្លងកាត់ទន្លេមេគង្គ ។ ក្រៅពីស្ពានទាំងពីរខ្សែនេះ ស្ទឹងត្រែងក៏មានផ្លូវជាតិជាច្រើនខ្សែ តភ្ជាប់ទៅកាន់ខេត្តរតនគិរី និងខេត្តព្រះវិហារ ផងដែរ ។

សម្តេចតេជោ បន្ថែមថា កម្ពុជា នៅតែប្រកាន់យក នយោបាយជំហានគីង្គក់ «យឺត តែមិនថយក្រោយឡើង» ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំអង្គភាព មន្ទីរនានាក្នុងខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦ ។

យោងតាមរយបាយការណ៍ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ខេត្តស្ទឹងមានផ្លូវជាតិឆ្លងកាត់ ៣ខ្សែ គឺផ្លូវជាតិលេខ៧ លេខ៩ និងលេខ៧៨ ហើយមានផ្លូវតាមបណ្ដោយព្រំដែនប្រមាណ ១៣៧គីឡូម៉ែត្រ ។ ជាមួយនេះ ខេត្តមានស្ពានឆ្លងកាត់ទន្លេសេកុងប្រវែង ១ ០៥៧ម៉ែត្រ, ស្ពានមេគង្គប្រវែង ១ ៧៣១ម៉ែត្រ, ស្ពានទន្លេកុងសែនជ័យប្រវែង២៦០ម៉ែត្រ និងស្ពានកោះទន្សាយសែនជ័យប្រវែង២៤០ម៉ែត្រ ។

សូមបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-ចិន-សេកុង ត្រូវបានសាងសង់នៅឆ្នាំ២០០៧ ។ ស្ពាននេះ មិនត្រឹមតែជួយសម្រួលចរាចរណ៍របស់ប្រជាពលរដ្ឋ ពិសេសពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែងប៉ុណ្ណោះទេ ប៉ុន្តែបច្ចុប្បន្ន វាក្លាយជាកន្លែងទេសចរណ៍ដ៏ពេញនិយមរបស់យុវវ័យក្នុងខេត្តភាគឦសានមួយនេះផងដែរ ។

ចំណែកឯស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គវិញ ជាស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវជាតិលេខ៩ តភ្ជាប់ខេត្តស្ទឹងត្រែងទៅខេត្តព្រះវិហារ។ វាត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីឆ្នាំ២០១៥ ដោយចំណាយទឹកប្រាក់ប្រមាណ ១១៦ លានដុល្លារ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា