បាតុភូត អែល នីញូ គំរាមកំហែងដំណាំកាហ្វេ, សមាគមណែនាំកុំឱ្យដាំថ្មីបើគ្មានទឹក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បាតុភូត អែល នីញូ គំរាមកំហែងដំណាំកាហ្វេ, សមាគមណែនាំកុំឱ្យដាំថ្មីបើគ្មានទឹក

បាតុភូត អែល នីញូ គំរាមកំហែងដំណាំកាហ្វេ, សមាគមណែនាំកុំឱ្យដាំថ្មីបើគ្មានទឹក

ភ្នំពេញ៖បាតុភូតអាកាសធាតុក្តៅខ្លាំង ឬ ស៊ុបភឺ អែល នីញូ(Super El Niño) កំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់​ទិន្នផល និងគុណភាពកាហ្វេនៅកម្ពុជា។ក្នុងស្ថានភាពនេះប្រធានសមាគមកាហ្វេកម្ពុជា បានក្រើនរំលឹកទៅអ្នកដាំ​ដំណាំនេះ​ថា «ដាច់ខាតកុំទាន់ដាំដើមកាហ្វេថ្មី បើគ្មានប្រភពទឹកស្រោចស្រពគ្រប់គ្រាន់» ព្រោះអាចប្រឈមនឹងការ​ខាតបង់ទាំងស្រុង។

Advertisement

ឈានមកដល់ខែកក្កដា ទោះបីជាកំពុងស្ថិតក្នុងរដូវវស្សាក៏ដោយ ប៉ុន្តែឥទ្ធិពលកម្ដៅដ៏ក្តៅហួតហែង បានធ្វើឱ្យកូន​កាហ្វេ​ដែលទើបនឹងដាំថ្មីៗ ងាប់ជាបន្តបន្ទាប់។ លោក ឌុក ពិសិដ្ឋ ប្រធានសមាគមកាហ្វេកម្ពុជាបាននិយាយថា សូម្បីតែ​ចម្ការកាហ្វេផ្ទាល់ខ្លួនរបស់លោក ក៏បានងាប់អស់ប្រមាណ ៣០ភាគរយទៅហើយ ក្រោយដាំបានប៉ុន្មានខែ​មកនេះ។

ដើម្បីទប់ទល់នឹងវិបត្តិនេះ លោកប្រធានសមាគមបានណែនាំឱ្យកសិករ ត្រូវតែពង្រឹងការគ្រប់គ្រងទឹកឱ្យបានល្អ និងត្រូវ​សាងសង់ ឬពង្រីកអាងស្តុកទឹកភ្លៀងទុកសម្រាប់ប្រើប្រាស់ក្នុងគ្រាខ្វះខាត។

ទោះជាជួបឧបសគ្គអាកាសធាតុក៏ដោយ របាយការណ៍បង្ហាញថា សន្ទុះនៃការដាំដុះកាហ្វេនៅកម្ពុជានៅតែមានការកើន​ឡើង ដោយបច្ចុប្បន្នមានផ្ទៃដីដាំដុះចន្លោះពី ៦០០ ទៅ ៨០០ហិកតាទូទាំងប្រទេស។ តំបន់ដាំដុះសំខាន់ៗ រួមមាន ខេត្តមណ្ឌលគិរី រតនគិរី កំពង់ចាម ត្បូងឃ្មុំ ពោធិ៍សាត់ កោះកុង ប៉ៃលិន និងខេត្តបាត់ដំបង។

ចំពោះពូជកាហ្វេដែលពេញនិយមបំផុតមាន ៣ប្រភេទ គឺពូជរ៉ូប៊ីស្តា (Robusta) និងអារ៉ាប៊ីកា (Arabica) ដែលជា​ប្រភេទ​ដាំដុះ​សម្រាប់អាជីពពាណិជ្ជកម្ម។ រីឯមួយប្រភេទទៀតគឺ អ៊ិចស៊ែលសា (Excelsa) ដែលជាពូជសេស​សល់តាំង​ពីសម័យបារាំង។

សូមជម្រាបថា យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បរិមាណផលកាហ្វេ​នៅកម្ពុជា សម្រេចបានជាង ១,៣១៤ តោន ដោយទទួលបានទិន្នផលជាមធ្យម ២,៥ តោន ក្នុងមួយហិកតា៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា