រុស្ស៊ី ថា អាមេរិក គិតខុស ដែលជឿថា ឱ្យតែ អ៊ុយក្រែន ប្រឹងវាយ នោះសង្គ្រាមនឹងឆាប់បញ្ចប់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី ថា អាមេរិក គិតខុស ដែលជឿថា ឱ្យតែ អ៊ុយក្រែន ប្រឹងវាយ នោះសង្គ្រាមនឹងឆាប់បញ្ចប់

រុស្ស៊ី ថា អាមេរិក គិតខុស ដែលជឿថា ឱ្យតែ អ៊ុយក្រែន ប្រឹងវាយ នោះសង្គ្រាមនឹងឆាប់បញ្ចប់

មូស្គូ ៖ ប្រទេសរុស្ស៊ី នៅថ្ងៃ ព្រហស្បតិ៍ បានអះអាងថា សហរដ្ឋអាមេរិកកំពុងតែយល់ខុសហើយ ដែលជឿជាក់ថា ឱ្យតែអ៊ុយក្រែនបង្កើនការវាយប្រហារចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ី នោះសង្គ្រាមអូសបន្លាយជាង ៤ ឆ្នាំនេះ នឹងឆាប់បញ្ចប់ ។

Advertisement

ការអះអាងបែបនេះរបស់រុស្ស៊ី ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ដែលថា រុស្ស៊ីកំពុងតែពិបាកការពារដែនអាកាសរបស់ខ្លួន ហើយថា ការសម្រុកវាយលុករបស់អ៊ុយក្រែន នឹងបង្កើតឱកាសថែមទៀត ដើម្បីឈានដល់ការចរចាបញ្ចប់សង្គ្រាម ។

ចំណែកប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ក៏ទទួលស្គាល់ថា ការធ្វើបែបនេះ វាជាការដុតបញ្ឆេះភាពតានតឹងខ្លាំងឡើង ប៉ុន្តែវាក៏ជាមធ្យោបាយមួយ ដែលអាចជួយនាំទៅរកទីបញ្ចប់នៃសង្គ្រាមផងដែរ ។

យ៉ាងណាមិញ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់ច្បាស់ៗថា មានការយល់ខុសមួយចំនួននៅក្នុងរដ្ឋបាលសេតវិមាន ជុំវិញគំនិតដែលថា ការបង្កើនភាពតានតឹង និងសម្ពាធយោធាលើរុស្ស៊ី អាចជួយបើកផ្លូវទៅរកការដោះស្រាយបញ្ចប់សង្គ្រាមដោយសន្តិវិធី ។

លោក Peskov បានអះអាងថា នេះគឺជាការសន្និដ្ឋានដ៏ខុសឆ្គងមួយ ហើយថា អ្វីដែលរុស្ស៊ីហៅថា “ប្រតិបត្តិការយោធាពិសេស” នៅអ៊ុយក្រែន អាចនឹងត្រូវអូសបន្លាយពេលកាន់តែយូរជាងមុន ដោយសារតែបញ្ហានេះ ។

មនុស្សជំនិតរបស់លោកប្រធានាធិបតី Putin រូបនេះ បានសង្កត់ធ្ងន់ថា វាមានតែធ្វើឱ្យរុស្ស៊ីត្រូវបង្កើតតំបន់សន្តិសុខ ឬតំបន់ទ្រនាប់កាន់តែធំជាងមុនប៉ុណ្ណោះ ។

ដូច្នេះហើយ ការដុតបញ្ឆេះភាពតានតឹង និងការចាត់វិធានការនានា ដែលជំរុញឱ្យមានការកើនឡើងជម្លោះ នឹងមិនអាចរួមចំណែកដល់ដំណើរការសន្តិភាពតាមវិធីណាមួយឡើយ ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា