សេចក្តីជូនដំណឹង ស្តីពី ការផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញបច្ចេកវិទ្យាឌីជីថល តាមរយៈ “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល” | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សេចក្តីជូនដំណឹង ស្តីពី ការផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញបច្ចេកវិទ្យាឌីជីថល តាមរយៈ “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល”

សេចក្តីជូនដំណឹង ស្តីពី ការផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញបច្ចេកវិទ្យាឌីជីថល តាមរយៈ “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល”

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសិស្សានុសិស្ស និងសាធារណជនទាំងអស់ មេត្តាជ្រាបថា ដើម្បីគាំទ្រដល់ដំណើរការកសាងមូលធនមនុស្សឌីជីថលឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល ក៏ដូចជាបំពេញបន្ថែមលើការអនុវត្ត “កម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ” ក.ប.ទ. បានបង្កើត “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល (ក.អ.ជ.ឌ.)” ដែលជាកម្មវិធីផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់ (ជំនួយហិរញ្ញវត្ថុ មិនមែនជាអាហារូបករណ៍)។
 
ក្នុងឆ្នាំសិក្សា ២០២៦-២០២៧ នេះ ក.ប.ទ. នឹងវាយតម្លៃជ្រើសរើសបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៦ ដែលមានបំណងសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅតាមគ្រឹះស្ថានឧត្តមសិក្សាដៃគូរបស់ ក.អ.ជ.ឌ. ចំនួន ៧ ដែលមានជំនាញ លក្ខខណ្ឌ និងអត្ថប្រយោជន៍ដូចខាងក្រោម៖
ក. គ្រឹះស្ថានឧត្តមសិក្សា និងជំនាញសិក្សា
បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (Cambodia Academy of Digital Technology)
‐ វិស្វកម្មសុសវែរ (Software Engineering)
‐ វិទ្យាសាស្ត្រទិន្នន័យ (Data Science)
‐ ពាណិជ្ជកម្មអេឡិចត្រូនិក (e-Commerce)
‐ វិស្វកម្មទូរគមនាគមន៍និងបណ្ដាញ (បញ្ចូលមុខវិជ្ជា ផ្កាយរណប) (Telecommunications and Networking Engineering [Including Satellite])
‐ សន្តិសុខសាយប័រ (Cybersecurity)
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (Institute Technology of Cambodia)

Advertisement
  • វិស្វកម្មអវកាស និងប្រព័ន្ធស្វ័យប្រវត្តិ (Aerospace and Autonomous Systems Engineering)
  • វិស្វកម្មសុសវែរ (Software Engineering)
  • វិស្វកម្មបញ្ញាសប្បនិម្មិត និងសន្តិសុខសាយប័រ (AI Engineering and Cybersecurity)
    សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (Royal University of Phnom Penh)
  • វិស្វកម្មទូរគមនាគមន៍ និងផ្កាយរណប (Telecommunications and Satellite Engineering)
  • វិស្វកម្ម និងវិទ្យាសាស្ត្រទិន្នន័យ (Data Science and Engineering)
    សាកលវិទ្យាល័យជាតិគ្រប់គ្រង (National University of Management)
    ‐ សេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថល (Digital Economy)
    ‐ បច្ចេកវិទ្យាហិរញ្ញវត្ថុ (Financial Technology)
    ‐ សហគ្រិនភាពសកលនិងនវានុវត្តន៍ (Global Entrepreneurship and Innovation)
    សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (American University of Phnom Penh)
    ‐ ការគ្រប់គ្រងព័ត៌មានវិទ្យា / វិទ្យាសាស្ត្រកុំព្យូទ័រ IT Management / Computer Science)
    ‐ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (Information and Communication Technology)
    ‐ សន្តិសុខសាយប័រ (Cybersecurity)
    ‐ បញ្ញាសិប្បនិម្មិត (Artificial Intelligence)
    ‐ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល (Digital Infrastructure)
    ‐ ការអភិវឌ្ឍសុសវែរ (Software Development)
    ‐ ការវិភាគទិន្នន័យ/ប្រព័ន្ធព័ត៌មាន (Data Analytics/Information Systems)
    ‐ ការអភិវឌ្ឍនិងការរចនាកម្មវិធីអន្តរកម្ម (Interactive App Design and Development)
    សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន (Paragon International University)
    ‐ វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science)
    ‐ គ្រប់គ្រងប្រព័ន្ធព័ត៌មាន (Management of Information Systems)
    ‐ រចនាប្លង់ និងប្រព័ន្ធផ្សព្វផ្សាយ (Digital Arts and Design)
    សាកលវិទ្យាល័យកម្ពុជា (University of Cambodia)
  • ព័ត៌មានវិទ្យា (Information Technology)។
    ***សូមបញ្ជាក់ថា គ្រប់ជំនាញខាងលើនេះ គឺត្រូវសិក្សាជាភាសាអង់គ្លេស។
    ខ. អត្ថប្រយោជន៍
    បេក្ខជនជ័យលាភីនៃ ក.អ.ជ.ឌ. នឹងទទួលបានអត្ថប្រយោជន៍ ដូចខាងក្រោម៖
    ‐ ថវិកាបង់ថ្លៃសិក្សារហូតដល់ចប់ថ្នាក់បរិញ្ញាបត្រ ដោយមិនគិតការប្រាក់ (មិនមែនជាអាហារូបករណ៍)
    ‐ ថវិកាសម្រាប់ទិញកុំព្យូទ័រយួរដៃ ១ គ្រឿង (ប្រសិនបើមានតម្រូវការ)
    ‐ ថវិកាសម្រាប់បង់ថ្លៃជួលកន្លែងស្នាក់នៅ (ប្រសិនបើមានតម្រូវការ)
    ‐ ការប្រឹក្សាយោបល់អំពីការសិក្សា ការស្នាក់នៅ និងការអភិវឌ្ឍអាជីព
    ‐ ឱកាសការងារល្អ និងប្រាក់បៀវត្សខ្ពស់ក្នុងវិស័យសាធារណៈនិងឯកជន
    ‐ អត្ថប្រយោជន៍ផ្សេងទៀត ដែលទទួលបានតាមរយៈគ្រឹះស្ថានឧត្តមសិក្សានីមួយៗ។
    គ. លក្ខខណ្ឌនៃការជ្រើសរើស
    បេក្ខជនត្រូវគោរពតាមលក្ខខណ្ឌ ដូចខាងក្រោម៖
    ‐ មានសញ្ជាតិខ្មែរ
    ‐ ជាសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៦ មាននិទ្ទេសរួម A B ឬ C
    ‐ ជាបេក្ខជនដែលបានបំពេញគ្រប់លក្ខខណ្ឌនៃការចុះឈ្មោះចូលរៀននៅតាមគ្រឹះស្ថានឧត្ដមសិក្សាដៃគូទាំង ៧
    ‐ ឆ្លងកាត់ការវាយតម្លៃ (ជាការសម្ភាសន៍ ឬការធ្វើតេស្តសមត្ថភាព) ដោយលេខាធិការដ្ឋាននៃ ក.អ.ជ.ឌ.
    ‐ ចុះកិច្ចសន្យាជាមួយលេខាធិការដ្ឋាននៃ ក.អ.ជ.ឌ. បន្ទាប់ពីត្រូវបានជ្រើសរើស
    ‐ សិស្សដែលមានជីវភាពក្រីក្រ មកពីជនបទដាច់ស្រយាល ជនមានពិការភាព ឬសិស្សនារី ត្រូវបានលើកទឹកចិត្ត។
    ឃ. សំណុំលិខិតចុះឈ្មោះស្នើសុំ
    បេក្ខជនត្រូវបំពេញពាក្យស្នើសុំតាមប្រព័ន្ធអនឡាញ (Online Application) ដោយត្រូវស្កេនភ្ជាប់ឯកសារយោងរួមមាន៖
    ‐ រូបថតទំហំ 4×6

‐ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ឬលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិផ្លូវការ
‐ អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬសំបុត្រកំណើត។
ង. កាលបរិច្ឆេទ និងការទទួលពាក្យ
‐ បេក្ខជនត្រូវបំពេញពាក្យស្នើសុំតាមប្រព័ន្ធអនឡាញតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/dsdp-registration ឬអាចស្កេន QR Code ដូចមានភ្ជាប់ជូនខាងក្រោម
‐ កាលបរិច្ឆេទទទួលពាក្យគិតចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមទូរសព្ទលេខ ១២៣។
អាស្រ័យហេតុនេះ សូម សិស្សានុសិស្ស និងសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។

ដោយ៖ង៉ាន់​ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា