អ៊ីរ៉ង់ ថា ទោះណាតូជួយអាមេរិកនិងអ៊ីស្រាអែល ខ្លួននៅតែអាចកម្ទេចសត្រូវ ដូចដែល រុស្ស៊ី ធ្វើបាន ក្នុងសង្គ្រាមអ៊ុយក្រែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ថា ទោះណាតូជួយអាមេរិកនិងអ៊ីស្រាអែល ខ្លួននៅតែអាចកម្ទេចសត្រូវ ដូចដែល រុស្ស៊ី ធ្វើបាន ក្នុងសង្គ្រាមអ៊ុយក្រែន

អ៊ីរ៉ង់ ថា ទោះណាតូជួយអាមេរិកនិងអ៊ីស្រាអែល ខ្លួននៅតែអាចកម្ទេចសត្រូវ ដូចដែល រុស្ស៊ី ធ្វើបាន ក្នុងសង្គ្រាមអ៊ុយក្រែន

តេហេរ៉ង់ ៖ អ៊ីរ៉ង់ នៅតែអាចវាយកម្ទេច សត្រូវសហរដ្ឋអាមេរិក និង អ៊ីស្រាអែលបាន ទោះបីជាមានការចូលរួមពីណាតូ ក្នុងជម្លោះនេះក៏ដោយ ពោលគឺអាចមានសមត្ថភាព ដូចការធ្វើបានរបស់រុស្ស៊ី នៅក្នុងសង្គ្រាមអ៊ុយក្រែនផងដែរ នេះបើតាមការអះអាងរបស់សមាជិកសភាអ៊ីរ៉ង់។

Advertisement

លោក Alaeddin Boroujerdi សមាជិកគណៈកម្មាធិការសន្តិសុខជាតិ និង គោលនយោបាយការបរទេសនៃសភាអ៊ីរ៉ង់ បានប្រាប់ TASS កាលពីថ្ងៃព្រហស្បតិ៍ថា «រុស្ស៊ីត្រូវបានប្រឈមមុខនឹងការញុះញង់ដោយសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិច ក្នុងសង្គ្រាមអ៊ុយក្រែន ជាយូរមកហើយ ។ អាមេរិកយល់ឃើញថា វាជាគោលដៅរបស់ពួកគេ ក្នុងការជ្រៀតជ្រែកក្នុងកិច្ចការរបស់ប្រទេសឯករាជ្យនីមួយៗ និងនាំមកនូវសង្គ្រាម»។

លោកបញ្ជាក់ថា «ពួកគេបានធ្វើរឿង ស្រដៀងគ្នានេះ នៅក្នុងប្រទេសអ៊ីរ៉ង់ ប៉ុន្តែ ប្រជាជនអ៊ីរ៉ង់ និងកងកម្លាំងប្រដាប់អាវុធរបស់យើង បានវាយកម្ទេចសហរដ្ឋអាមេរិក ទោះបីជាពួកគេមាន អ៊ីស្រាអែល និង បានប្រើប្រាស់សក្តានុពលពេញលេញ របស់ ណាតូ ក៏ដោយ»។

ការលើកឡើងនេះ ចំពេលដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានវាយប្រហារគ្នា ទៅវិញទៅមក ប៉ុន្មានថ្ងៃមកនេះ ដោយមានទាំងការប្រយុទ្ធគ្នា នៅចំណុចច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz ផងដែរ ។

កងកម្លាំងអាមេរិកនិយាយថា ការវាយប្រហារចុងក្រោយរបស់ពួកគេ លើអ៊ីរ៉ង់ គឺមានគោលបំណងទប់ស្កាត់ការគំរាមកំហែង ដល់សេរីភាព នៃការធ្វើនាវាចរណ៍ នៅក្នុងច្រកសមុទ្រ ហ័រមូស ដោយលើកឡើង ពីការវាយប្រហារថ្មីៗ ប្រឆាំងនឹងការដឹកជញ្ជូន តាមផ្លូវទឹក។

យ៉ាងណាមិញ កងកម្លាំងរបស់អ៊ីរ៉ង់ក៏បានបើកការវាយប្រហារសងសឹកយ៉ាងចាស់ដៃទៅវិញ ប្រឆាំងនឹងមូលដ្ឋានទ័ពអាមេរិក នៅប្រទេសគុយវ៉ែត និងបារ៉ែនផងដែរ ៕

ប្រភព ៖ Tass, straitstimes ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា