ជនបរទេសស្ថិតក្នុងចំណោមមនុស្សស្លាប់១២នាក់ អំឡុងភ្លើងឆេះព្រៃអេស្ប៉ាញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជនបរទេសស្ថិតក្នុងចំណោមមនុស្សស្លាប់១២នាក់ អំឡុងភ្លើងឆេះព្រៃអេស្ប៉ាញ

ជនបរទេសស្ថិតក្នុងចំណោមមនុស្សស្លាប់១២នាក់ អំឡុងភ្លើងឆេះព្រៃអេស្ប៉ាញ

ម៉ាឌ្រីដ ៖ អាជ្ញាធរបាននិយាយ កាលពីថ្ងៃសុក្រថា ភ្លើងឆេះព្រៃដែលកំពុងរាលដាលយ៉ាងលឿននៅភាគខាងត្បូង ប្រទេសអេស្ប៉ាញ បានសម្លាប់មនុស្ស ១២ នាក់ ដែលមានសញ្ជាតិផ្សេងៗគ្នា បន្ទាប់ពីពួកគេជាប់នៅក្នុងយានយន្ត ហើយអ្នកខ្លះ ព្យាយាមរត់គេចខ្លួន ដោយការថ្មើរជើង។

Advertisement

អគ្គីភ័យ ដែលបានចាប់ផ្តើម នៅថ្ងៃព្រហស្បតិ៍ នៅក្នុងតំបន់ជ្រោះជ្រៅមួយ បានបំផ្លាញព្រៃឈើ និងដីព្រៃជាច្រើន នៅតំបន់ Los Gallardos ភាគអាគ្នេយ៍នៃសហគមន៍ Andalusia ដែលជាជម្រករបស់ជនបរទេសជាច្រើន។

ចំនួនអ្នកស្លាប់ដ៏ខ្ពស់បំផុតមួយ ក្នុងប្រវត្តិសាស្ត្រភ្លើងឆេះព្រៃរបស់អេស្ប៉ាញលើកនេះ អាចនឹងកើនឡើងបន្ថែមទៀត ខណៈដែលអាជ្ញាធរបាននិយាយថា មនុស្ស២៣នាក់ នៅតែបាត់ខ្លួន។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Fernando Grande-Marlaska បានបញ្ជាក់ថា មនុស្សដែលមាន សញ្ជាតិផ្សេងៗគ្នា ស្ថិតក្នុងចំណោមអ្នកស្លាប់ ដោយមិនបានលើកឡើងពីប្រទេសជាក់លាក់ណាមួយឡើយ។

លោក Juan Manuel Moreno Bonilla ប្រធានរដ្ឋាភិបាលតំបន់ Andalusia បាននិយាយថា ជនរងគ្រោះដែលបានបាត់បង់ជីវិតទាំង១២នាក់ បានរលាកខ្លួនយ៉ាងធ្ងន់ធ្ងរ មិនអាចស្គាល់មុខបាន៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា