សិក្ខាសាលាស្តីពីការចាប់ផ្តើមអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សិក្ខាសាលាស្តីពីការចាប់ផ្តើមអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER)

សិក្ខាសាលាស្តីពីការចាប់ផ្តើមអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER)

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីសិក្ខាសាលាស្តីពីការចាប់ផ្តើមអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) នៅទីស្តីការក្រសួងកសិកម្ម។
ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញទាំងអស់ ប្តេជ្ញាចិត្តក្នុងការដាក់នូវធនធានរួម មធ្យោបាយរួមអនុវត្តការងារគម្រោងនេះ ប្រកបមានភាពបុរេសកម្ម យល់ច្បាស់ពីគោលដៅអនុវត្តការងារ ការធ្វើផែនការអាជីវកម្មដល់កសិករ ធ្វើយ៉ាងណាអនុវត្តអោយឱ្យប្រសិទ្ធភាព លឿនរហ័ស សំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ មានប្រាក់ចំណូល និងមាននិរន្តរភាពសេដ្ឋកិច្ច។
សូមជម្រាបជូនថា គម្រោង(EMPOWER) គឺជាកិច្ចអន្តរាគមន៍ប្រវត្តិសាស្ត្រ និងគ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ ក្នុងគោលដៅបង្កើតមុខរបរ ធានាលំនឹងជីវភាពប្រជាជន និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងសង្គម ដោយមានរយៈពេល៦ខែ ចាប់ពីខែកក្កដា ដល់ខែធ្នូ ឆ្នាំ២០២៦ គ្របដណ្តប់លើខេត្តគោលដៅចំនួន១៦ និងក្រុង/ស្រុក ចំនួន២៥ ហើយគម្រោងនេះផ្តោតលើការជួយលើគ្រួសារក្រីក្រកម្រិត១ និងកម្រិត២ សរុបចំនួន ២៦,០០០គ្រួសារ រួមមាន៖ការគាំទ្រការដាំបន្លែក្នុងផ្ទះសំណាញ់ ការចិញ្ចឹមមាន់ស្រែ ចង្រិត ឃ្មុំ និងការបណ្តុះផ្សិត៕ប្រភព៖ក្រសួងកសិកម្ម

Advertisement
ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា