កម្ពុជា-បារាំងរឹតចំណងសហការកសាងធនធានមនុស្សជំនាញនិងនវានុវត្តន៍ផ្នែកបញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាឌីជីថលឈានមុខ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា-បារាំងរឹតចំណងសហការកសាងធនធានមនុស្សជំនាញនិងនវានុវត្តន៍ផ្នែកបញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាឌីជីថលឈានមុខ

កម្ពុជា-បារាំងរឹតចំណងសហការកសាងធនធានមនុស្សជំនាញនិងនវានុវត្តន៍ផ្នែកបញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាឌីជីថលឈានមុខ

ក្រុងហ្ក្រឺណូប ៖ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅធ្វើទស្សនកិច្ចការងារនៅសាកលវិទ្យាល័យ Grenoble Alpes (UGA) នៅក្រុងហ្ក្រឺណូប ប្រទេសបារាំង។

Advertisement

ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្ដមរដ្ឋមន្ត្រីបានអញ្ជេីញជាអធិបតីក្នុងការចុះហត្ថលេខាលេីឯកសារចំនួនពីរ៖
-អនុស្សរណៈនៃការយោគយល់រវាងក.ប.ទ.និងសកលវិទ្យាល័យ UGA  ដើម្បីបង្កើតក្របខណ្ឌទូលំទូលាយសម្រាប់កិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលនិងស្រាវជ្រាវក្នុងផ្នែកបច្ចេកវិទ្យាឌីជីថល។

  • កិច្ចព្រមព្រៀងភាពជាដៃគូត្រីភាគីរវាង ក.ប.ទ.  បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និង UGA ក្នុងគម្រោងមជ្ឈមណ្ឌលស្រាវជ្រាវជាតិបញ្ញាសិប្បនិម្មិតនិងវិទ្យាសាស្ត្រទិន្នន័យ (National AI and Data Science Research Center) ។

លើសពីនេះ គណៈប្រតិភូ ក.ប.ទ. ក៏បានស្វែងរកឱកាសសហការបន្ថែមទៀតតាមរយ:ការជួបពិភាក្សាជាមួយវិទ្យាស្ថាន និងមន្ទីរពិសោធន៍ឈានមុខគេរបស់បារាំង និងកិច្ចពិភាក្សាជាយុទ្ធសាស្ត្រដែលផ្តោតលើការពង្រីកការអប់រំ និងការស្រាវជ្រាវលើសន្តិសុខសាយប័រ មីក្រូអេឡិចត្រូនិក (Microelectronics) និងវិទ្យាសាស្ត្រកុំព្យូទ័រកង់ទិច  (Quantum Computing) និងវិស្វកម្មអវកាសនិងផ្កាយរណប (Space and Satellite Engineering)។

ភាពជាដៃគូយុទ្ធសាស្ត្រទាំងនេះ បង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ ក.បទ. ក្នុងការកសាងសមត្ថភាពក្នុងស្រុកដ៏រឹងមាំលើការស្រាវជ្រាវ និងនវានុវត្តន៍បច្ចេកវិទ្យាឌីជីថលឈានមុខ៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា