ឯកឧត្តម សុខ សូកេន ប្រជុំផ្សព្វផ្សាយផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម សុខ សូកេន ប្រជុំផ្សព្វផ្សាយផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧

ឯកឧត្តម សុខ សូកេន ប្រជុំផ្សព្វផ្សាយផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧

ខេត្តស្វាយរៀង៖ ឯកឧត្តម សុខ សូកេន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករមាសហែក បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧ របស់គណៈកម្មាធិការគណបក្សស្រុករមាសហែក ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃក្រុមការងារគណបក្សស្រុក ក្រុមការងារគាំទ្រទាំង៩ ក្រុមការងារចុះមូលដ្ឋានឃុំទាំង១៦ និងភូមិទាំង២០៤ ព្រមទាំងសមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សស្រុក ឃុំ និងក្រុមការងារយុវជនគណបក្ស និង ស.ស.យ.ក នៅទីស្នាក់ការគណបក្សស្រុករមាសហែក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦។

Advertisement

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមប្រធានក្រុមការងារ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ សមេ្តចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង ជូនចំពោះអង្គពិធីទាំងមូល។ ជាមួយគ្នានោះ ឯកឧត្តមក៏បានរំលេចពីជំហរ និងការប្តេជ្ញាចិត្ត ៥ ចំណុច របស់គណបក្សប្រជាជនកម្ពុជា ដែលមាននៅក្នុងសារលិខិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្ស ជាពិសេសលើការការពារអធិបតេយ្យភាព បូរណភាពទឹកដី សន្តិភាព និងការគាំទ្រពេញទំហឹងដល់ការដឹកនាំរបស់ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។ បន្ថែមពីលើនេះ ឯកឧត្តមប្រធានក្រុមការងារ ក៏បានចែករំលែក និងបូកសរុបជូនអង្គពិធីនូវលទ្ធផលផ្លែផ្កា នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយអាស៊ី (ICAPP) លើកទី៤៥ ដែលឯកឧត្តមបានអញ្ជើញដឹកនាំគណៈប្រតិភូគណបក្សប្រជាជនចូលរួមនាពេលថ្មីៗកន្លងទៅនេះ។

អង្គប្រជុំបានស្ដាប់ និងស្វែងយល់អំពីផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧ របស់គណៈកម្មាធិការគណបក្សស្រុក និងរបាយការណ៍បូកសរុបលទ្ធផលការងារ ៥ឆ្នាំ និងលើកទិសដៅអនុវត្តឆ្នាំបន្តរបស់គណៈកម្មាធិការគណបក្សឃុំទាំង១៦ ព្រមទាំងបានចូលរួមជាមតិយោបល់ ក៏ដូចជាបទពិសោធដែលជាធាតុចូលដ៏សំខាន់សម្រាប់ឯកសារខាងលើ។

ឯកឧត្តមប្រធានក្រុមការងារ បានផ្តល់នូវអនុសាសន៍ណែនាំគន្លឹះៗដល់ក្រុមការងារគណបក្សគ្រប់ជាន់ថ្នាក់ ត្រូវសហការគ្នារៀបចំអនុវត្តកម្មវិធីនិងគោលនយោបាយ ផែនការសកម្មភាព និងការងារគណបក្សតាមជាក់ស្តែង ដោយប្រកាន់ខ្ជាប់នូវជំហរ «ហ៊ានគិត ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ» បន្តពង្រឹងប្រព័ន្ធគ្រប់គ្រងទិន្នន័យសមាជិកបក្សតាមប្រព័ន្ធព័ត៌មានវិទ្យា និងយកចិត្តទុកដាក់ខ្ពស់លើការងារចុះចែកប័ណ្ណសមាជិកបក្ស ព្រមទាំងរៀបចំផែនការថវិកាហិរញ្ញវត្ថុឱ្យបានច្បាស់លាស់ ដើម្បីត្រៀមលក្ខណៈប្រកបដោយភាពម្ចាស់ការ ក្នុងការដណ្តើមជ័យជម្នះជូនគណបក្សប្រជាជនកម្ពុជាសម្រាប់ ការបោះឆ្នោតក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧៕

ហេង វណ្ណា

ហេង វណ្ណា

ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា