មេដឹកនាំអ៊ីរ៉ង់ ថា ការសងសឹកចំពោះការសម្លាប់ឪពុករបស់ខ្លួន គឺជៀសមិនរួច | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មេដឹកនាំអ៊ីរ៉ង់ ថា ការសងសឹកចំពោះការសម្លាប់ឪពុករបស់ខ្លួន គឺជៀសមិនរួច

មេដឹកនាំអ៊ីរ៉ង់ ថា ការសងសឹកចំពោះការសម្លាប់ឪពុករបស់ខ្លួន គឺជៀសមិនរួច

តេហេរ៉ង់ ៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei ប្រកាសថា ការសងសឹកចំពោះការសម្លាប់ឪពុករបស់ខ្លួន គឺត្រូវតែធ្វើ ដោយជៀសមិនរួច។

Advertisement

លោក Mojtaba Khamenei បានអះអាងបែបនេះ តាមរយៈជាសារជាលាយលក្ខណ៍អក្សរមួយ ដែលចេញផ្សាយ កាលពីថ្ងៃសៅរ៍ ហើយនេះគឺជាសេចក្តីថ្លែងការណ៍ដំបូងរបស់លោក ចាប់តាំងពីពិធីបុណ្យសព របស់ឪពុក។

លោករៀបរាប់ថា «ការសងសឹកនេះ គឺជាឆន្ទៈរបស់ប្រជាជាតិយើង ហើយត្រូវតែអនុវត្តដោយជៀសមិនរួច…បញ្ហានេះមិនអាស្រ័យលើអត្ថិភាពផ្ទាល់ខ្លួនរបស់ខ្ញុំ ឬ លើមន្ត្រីផ្សេងទៀតទេ..មិនថា យើងមានវត្តមាន ឬ អត់នោះទេ ការសងសឹកនឹងកើតឡើង»។

ការសន្យាសងសឹក ពីសំណាក់់មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់រូបនេះ ធ្វើឡើងនៅត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមកំហែងសងសឹកយ៉ាងធ្ងន់ធ្ងរ ក្នុងករណីមានការប៉ុនប៉ងណាមួយមកលើជីវិតរបស់លោក។

ភាគីទាំងពីរបានបង្កើនវោហាសាស្ត្រ បន្ទាប់ពីការបាញ់ប្រហារគ្នា នៅសប្តាហ៍នេះ ជាហេតុធ្វើឲ្យរង្គោះរង្គើកិច្ចព្រមព្រៀងបណ្តោះអាសន្ន ដែលមានគោលបំណងបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា។

ជាសង្គ្រាមដែលបានផ្ទុះឡើង នៅចុងខែកុម្ភៈ ឆ្នាំ២០២៦ ជាមួយនឹងការវាយប្រហារដ៏ធំ រវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល សម្លាប់ទាំងអតីតមេដឹកនាំកំពូលអ៊ីរ៉ង់ គឺ លោក Ali Khamenei ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា