អាមេរិកប្រកាសធានាការធ្វើនាវាចរណ៍ដោយសេរី នៅច្រកហ័រមូស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិកប្រកាសធានាការធ្វើនាវាចរណ៍ដោយសេរី នៅច្រកហ័រមូស

អាមេរិកប្រកាសធានាការធ្វើនាវាចរណ៍ដោយសេរី នៅច្រកហ័រមូស

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ បានប្រកាសធានាអំពីការធ្វើនាវាចរណ៍ដោយសេរី នៅច្រកសមុទ្រហ័រមូស ចំពេលស្ថានការណ៍ឡើងកម្តៅឡើងវិញ រវាងប្រទេសគូជម្លោះ ទីក្រុងវ៉ាស៊ីនតោន និង អ៊ីរ៉ង់។

Advertisement

បញ្ជាការកណ្តាលសហរដ្ឋអាមេរិក ហៅកាត់ CENTCOM បានរៀបរាប់ នៅលើបណ្តាញសង្គម X ថា «ច្រកសមុទ្រហ័រមូសបើកចំហ សម្រាប់នាវាទាំងអស់ ដោយកងកម្លាំងសហរដ្ឋអាមេរិក កំពុងត្រៀមខ្លួនដើម្បីធានាបាននូវការធ្វើនាវាចរណ៍ដោយសេរី តាមបណ្តោយផ្លូវទឹកនេះ»។

ប្រភពបន្តថា «កងកម្លាំងអាមេរិកត្រូវបានដាក់ទីតាំង និងត្រៀមខ្លួនដើម្បីធានាថា សេរីភាពនៃការធ្វើនាវាចរណ៍នៅតែមាន ទោះបីជាមានការឈ្លានពាន, ការយាយី, ការគំរាមកំហែង និងការប្រកាសតាមអំពើចិត្តរបស់អ៊ីរ៉ង់ក៏ដោយ»។

ប្រភពបន្ថែមថា «អ៊ីរ៉ង់មិនអាចគ្រប់គ្រងច្រកសមុទ្រនេះទេ ខណៈចរាចរណ៍កំពុងដំណើរការ» ដោយបានបន្ថែមថា នាវាជាង ១៤០ គ្រឿងបានឆ្លងកាត់ច្រកសមុទ្រ ក្នុងរយៈពេល៧ថ្ងៃកន្លងមក។

យ៉ាងណា កងឆ្មាំបដិវត្តន៍អ៊ីស្លាម IRGC បានបាញ់ព្រមានទៅលើនាវា ដែលកំពុងព្យាយាមឆ្លងកាត់ច្រកសមុទ្រហ័រមូស តាមបណ្តោយផ្លូវ ដែលគ្មានការអនុញ្ញាត ហើយប្រកាសថា ច្រកសមុទ្រនេះ ត្រូវបានបិទ រហូតដល់មានការជូនដំណឹងបន្ថែម នេះបើតាម Tass។

ការប្រកាសនេះ ធ្វើឡើង បន្ទាប់ពីគូជម្លោះទាំងពីរ បានផ្ទុះអាវុធដាក់គ្នាជាថ្មី កាលពីសប្តាហ៍មុន ធ្វើឲ្យរង្គោះរង្គើដល់ MOU ប៉ុនប៉ងបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា។ អាមេរិក ផ្តើមមុន ដោយចោទថា អ៊ីរ៉ង់ បាញ់លើនាវាពាណិជ្ជកម្ម នៅលើផ្លូវទឹក ជាអ្វីដែលអ៊ីរ៉ង់ មិនទទួលស្គាល់ ប៉ុន្តែ ទីក្រុងតេហេរ៉ង់ បានវាយប្រហារ លើទីតាំងយោធាអាមេរិក នៅបណ្តារដ្ឋឈូងសមុទ្រ ដើម្បីទុកជាការសងសឹក៕

ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា