លោក ហ្ស៊េលែនស្គី បញ្ជាឲ្យផ្លាស់ប្តូរនាយករដ្ឋមន្ត្រីអ៊ុយក្រែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ហ្ស៊េលែនស្គី បញ្ជាឲ្យផ្លាស់ប្តូរនាយករដ្ឋមន្ត្រីអ៊ុយក្រែន

លោក ហ្ស៊េលែនស្គី បញ្ជាឲ្យផ្លាស់ប្តូរនាយករដ្ឋមន្ត្រីអ៊ុយក្រែន

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្ស៊េលែនស្គី កាលពីថ្ងៃអាទិត្យ បានបញ្ជាឱ្យមានការរុះរើ សមាជិករដ្ឋាភិបាលឡើងវិញ រួមទាំង ការផ្លាស់ប្តូរ នាយករដ្ឋមន្ត្រី។

Advertisement

លោក Volodymyr Zelenskyy បានប្រកាសពីការរុះរើរដ្ឋាភិបាលដ៏សំខាន់មួយ កាលពីថ្ងៃទី១២ ខែកក្កដា ដោយស្នើឱ្យមានការជំនួស នាយករដ្ឋមន្ត្រី លោកស្រី Yulia Svyrydenko និង ប្រធានស្ថាប័នអនុវត្តច្បាប់មួយចំនួន។

លោក Zelenskyy មិនបាននិយាយថា អ្នកណានឹងជំនួសលោកស្រី Svyrydenko ឬ ពន្យល់លម្អិតអំពីមូលហេតុ នៃការផ្លាស់ប្តូរនោះទេ។ លោក Zelenskyy បានតែងតាំង លោកស្រី Svyrydenko ឱ្យកាន់តំណែងជានាយករដ្ឋមន្ត្រី កាលពីឆ្នាំមុន។

លោក Zelenskyy បានមានប្រសាសន៍ថា «ខ្ញុំសូមថ្លែងអំណរគុណដល់ Svyrydenko ចំពោះការងារដ៏ច្បាស់លាស់ ស្ថិរភាព និង មានប្រសិទ្ធភាពរបស់គាត់ ក្នុងនាមជានាយករដ្ឋមន្ត្រី សម្រាប់ការបម្រើការងារប្រកបដោយផលិតភាពជាច្រើនឆ្នាំ នៅអ៊ុយក្រែន ហើយខ្ញុំបានផ្តល់ឱកាសឱ្យគាត់ដឹកនាំវិស័យទំនាក់ទំនងថ្មី និងជាមួយដៃគូសំខាន់មួយ»។

លោក Zelenskyy បានបន្ថែម ដោយបង្ហាញពីក្តីរំពឹងថា «រួមជាមួយសមាជិកសភា យើងនឹងធ្វើការផ្លាស់ប្តូរ ដែលត្រូវគ្នា នៅក្នុងរដ្ឋាភិបាលអ៊ុយក្រែន ហើយក៏នឹងមានការផ្លាស់ប្តូរ ក្នុងចំណោមប្រធានស្ថាប័នអនុវត្តច្បាប់ផងដែរ»។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ បង្ហោះនៅលើបណ្តាញសង្គម X, លោក Zelenskyy បានរាយបញ្ជីភារកិច្ចមួយចំនួន ដែលអ៊ុយក្រែនត្រូវធ្វើ រួមទាំងការធ្វើឱ្យមានវឌ្ឍនភាព ឆ្ពោះទៅរកការចូលរួមជាមួយសហភាពអឺរ៉ុប និងការពង្រឹងតំបន់ព្រំដែនរបស់ខ្លួន។

លោកក៏បាននិយាយផងដែរថា លោកមានគម្រោងចាត់តាំងមនុស្សផ្សេងៗគ្នា ដើម្បីគ្រប់គ្រងផ្នែកផ្សេងៗគ្នា នៃ គោលនយោបាយការបរទេស៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា