យុទ្ធនាការ «ពន្លកបៃតង» ក្រសួងបរិស្ថានបន្តចែកកូនឈើចម្រុះជូនពលរដ្ឋជាងមួយលានដើម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
យុទ្ធនាការ «ពន្លកបៃតង» ក្រសួងបរិស្ថានបន្តចែកកូនឈើចម្រុះជូនពលរដ្ឋជាងមួយលានដើម

យុទ្ធនាការ «ពន្លកបៃតង» ក្រសួងបរិស្ថានបន្តចែកកូនឈើចម្រុះជូនពលរដ្ឋជាងមួយលានដើម

ភ្នំពេញ៖ ក្រសួងបរិស្ថានបានប្រកាសពីសមិទ្ធផលដ៏ត្រចះត្រចង់ ក្នុងការបន្តជំរុញយុទ្ធនាការបង្កើនគម្របបៃតងនៅកម្ពុជា។ ជាក់ស្តែង ក្នុងព្រឹត្តិការណ៍ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ «ពន្លកបៃតង» រយៈពេល ៤ថ្ងៃ នៅរាជធានីភ្នំពេញ ក្រសួងបរិស្ថានបាន ចែកកូនឈើចម្រុះដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋបានរហូតដល់ជាង ១លានដើម ព្រមទាំងទទួលបានការគាំទ្រយ៉ាងធំធេង។

Advertisement

ចាប់តាំងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ រហូតមកទល់ពេលបច្ចុប្បន្ន ក្រសួងបរិស្ថានបានចែកកូនឈើជូនសាធារណជន​យកទៅ​ដាំតាមលំនៅឋាន សហគមន៍ និងដាំស្តារព្រៃឈើនៅទូទាំងប្រទេស បានសរុបប្រមាណ ៥,៣ លានដើមហើយ ដើម្បីរួម​ចំណែក​ដល់ការអភិរក្សធនធានធម្មជាតិ និងការរស់នៅប្រកបដោយចីរភាព។

ដោយឡែក នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ «ពន្លកបៃតង» លើកទី៣ ដែលបានប្រព្រឹត្តទៅ​ចាប់​ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ម្សិលមិញនេះ ក្រសួងបរិស្ថានបានចែកកូនឈើចម្រុះអស់ចំនួន ១,២លានដើម បន្ថែមទៀត។ អ្វីដែលជាការកត់សម្គាល់ ព្រឹត្តិការណ៍ដ៏ធំនេះ ក៏មានការរួមបញ្ចូលទាំងការប្រកាសយុទ្ធនាការ «ដាំដើមត្នោតមួយ​លានដើម» នៅមុខទីស្តីការក្រសួងបរិស្ថាន មានអ្នកចូលរួមយ៉ាងច្រើនកុះករ។

មានប្រសាសន៍នៅក្នុងពិធីនោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ពិព័រណ៍ «ពន្លកបៃតង» មិនត្រឹមតែជាពិធីចែកកូនឈើប៉ុណ្ណោះទេ ប៉ុន្តែជាការចាប់ផ្តើមរួមគ្នាជាចលនាជាតិមួយ ក្នុងការលើកកម្ពស់ការចូលរួម​របស់​ប្រជាពលរដ្ឋគ្រប់រូប ដើម្បីការពារ និងស្ដារធនធានធម្មជាតិ ដែលជានិមិត្តរូបនៃក្តីសង្ឃឹម ការទទួលខុសត្រូវ សម្រាប់កម្ពុជាបៃតង ស្អាត និងប្រកបដោយចីរភាព។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធ និងជំរុញឱ្យសាធារណជនបន្តដាំ និងថែទាំដើមឈើ​ឱ្យបានលូត​លាស់​ល្អ ធ្វើយ៉ាងណាឱ្យកម្ពុជាសម្រេចបាននូវអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០។ឯកឧត្តមបានប្រកាសថា ក្រសួងបរិស្ថាន​នឹង​បន្តរៀបចំពិព័រណ៍ «ពន្លកបៃតង» លើកទី៤ នៅឆ្នាំក្រោយៗទៀត ដើម្បីបើកឱកាសឱ្យប្រជាពលរដ្ឋខ្មែរចូលរួម​បានគ្រប់ៗគ្នា។
ដោយ៖ ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា