អ៊ុយក្រែន ថា ចិនព្រមានរុស្ស៊ី មិនឲ្យប្រើអាវុធនុយក្លេអ៊ែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ុយក្រែន ថា ចិនព្រមានរុស្ស៊ី មិនឲ្យប្រើអាវុធនុយក្លេអ៊ែរ

អ៊ុយក្រែន ថា ចិនព្រមានរុស្ស៊ី មិនឲ្យប្រើអាវុធនុយក្លេអ៊ែរ

កៀវ ៖ ប្រទេសចិនបានព្រមានដោយផ្ទាល់ដល់ប្រទេសរុស្ស៊ី កុំឲ្យឈានដល់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ វាយប្រហារសងសឹកទៅលើប្រទេសអ៊ុយក្រែន។ នេះបើតាមការអះអាងរបស់លោកប្រធានាធិបតី Volodymyr Zelensky។

Advertisement

ថ្លែងប្រាប់អ្នកសារព័ត៌មាន កាលពីចុងសប្តាហ៍, លោក Volodymyr Zelenskyy
បានរៀបរាប់ថា លោកបានដឹងពីការអន្តរាគមន៍របស់ទីក្រុងប៉េកាំង លើរឿងនេះ ក្នុងពេលជួបណ្តាមេដឹកនាំអឺរ៉ុប នៅឯកិច្ចប្រជុំកំពូល ណាតូ នាទីក្រុងអង់ការ៉ា ប្រទេសតួកគី។

លោក Zelensky បាននិយាយថា មេដឹកនាំអឺរ៉ុបជាច្រើនបានប្រាប់លោកថា ថ្មីៗនេះ ពួកគេទើបតែបានពិភាក្សាអំពីលទ្ធភាពប្រើអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី ជាមួយមន្ត្រីចិន ដែលបានបញ្ជាក់យ៉ាងច្បាស់ថា ទីក្រុងប៉េកាំងប្រឆាំងនឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែរណាមួយ។

ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានបន្តថា នេះគឺជាលើកដំបូងហើយ ដែលប្រទេសចិនបានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់ ចំពោះវោហាសាស្ត្ររបស់រុស្ស៊ី អំពីលទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រឆាំងនឹងអ៊ុយក្រែន។

យោងតាមលោក Zelensky, មេដឹកនាំអឺរ៉ុបមួយចំនួនក៏បានលើកឡើងពីតួនាទីដ៏មានសក្តានុពលរបស់ប្រទេសចិន ក្នុងការជួយបញ្ចប់សង្គ្រាម អំឡុងពេលនៃកិច្ចប្រជុំទ្វេភាគីនានា នៅឯវេទិកាកំពូល ណាតូ ផងដែរ។

បើតាម Politico, ការលើកឡើង របស់លោក Zelensky បែបនេះ ធ្វើឡើង បន្ទាប់ពីទីក្រុងមូស្គូបានធ្វើការបណ្តុះបណ្តាលយោធានុយក្លេអ៊ែរ នៅប្រទេសបេឡារុស ក្បែរខាង នឹងអ៊ុយក្រែន បើទោះបីជា មកដល់ពេលនេះ រុស្ស៊ី ចៀសវាងការចេញការគំរាមកំហែងនុយក្លេអ៊ែរដោយផ្ទាល់ ដល់ទីក្រុងកៀវ ក៏ដោយ។

ជាងនេះទៀត កាលពីខែឧសភា លោក Viktor Perov សមាជិកសភាទីក្រុង Saint Petersburg បានជំរុញឱ្យសហការីរបស់លោកនៅក្នុងសភា ស្នើសុំឱ្យប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin វាយប្រហារអ៊ុយក្រែន ដោយអាវុធនុយក្លេអ៊ែរ។

បើទោះបីជាមានសម្ពាធពីអ្នកនយោបាយរុស្ស៊ីក៏ដោយ, លោក ពូទីន បាននិយាយថា ការវាយប្រហាររបស់អ៊ុយក្រែន មិនបង្កការខូចខាតគ្រប់គ្រាន់ ដើម្បីទាមទារឲ្យមានប្រតិកម្មឈានដល់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ វាយសងសឹកនោះទេ៕

ប្រភព ៖ Politico – Kyivpost, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា