អ៊ីស្រាអែល ព្រមានថា អ៊ីរ៉ង់ នៅមានអាវុធគីមីក្នុងដៃ ទោះបាត់បង់សមត្ថភាពផលិតអាវុធនុយក្លេអ៊ែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីស្រាអែល ព្រមានថា អ៊ីរ៉ង់ នៅមានអាវុធគីមីក្នុងដៃ ទោះបាត់បង់សមត្ថភាពផលិតអាវុធនុយក្លេអ៊ែរ

អ៊ីស្រាអែល ព្រមានថា អ៊ីរ៉ង់ នៅមានអាវុធគីមីក្នុងដៃ ទោះបាត់បង់សមត្ថភាពផលិតអាវុធនុយក្លេអ៊ែរ

ហ៊្សេរុយសាឡឹម ៖ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu ព្រមានថា អ៊ីរ៉ង់នៅតែមានអាវុធគីមីនៅក្នុងដៃ បើទោះបីជារដ្ឋឥស្លាមមួយនេះបាត់បង់សមត្ថភាពផលិតអាវុធនុយក្លេអ៊ែររបស់ខ្លួន អំឡុងប្រតិបត្តិយោធា “Operation Roaring Lion” ក៏ដោយ ។

Advertisement

ថ្លែងក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយទូរទស្សន៍ Newsmax កាលពីសប្តាហ៍មុន លោក Netanyahu លើកឡើងថា អ៊ីរ៉ង់ពិតជាមានអាវុធគីមីនៅក្នុងឃ្លាំងអាវុធរបស់ខ្លួនប្រាកដមែន ហើយវាគឺជាការគំរាមកំហែងដ៏ធំមួយផ្សេងទៀត ដែលពួកគេកំពុងបង្កឡើង ។

នេះជាលើកដំបូងហើយ ដែលមេដឹកនាំអ៊ីស្រាអែលរួបនេះ លើកឡើងអំពីអាវុធគីមី ខណៈកន្លងមក មិនធ្លាប់មានរបាយការណ៍ណាមួយបង្ហាញថា អ៊ីរ៉ង់បានប្រើប្រាស់អាវុធគីមីនៅក្នុងសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់នោះឡើយ ។

បើតាម Jerusalem post, លោក Netanyahu ក៏បានទម្លាយឱ្យដឹងអំពីវិបត្តិផ្ទៃក្នុងរបស់អ៊ីរ៉ង់ ដោយលោកបានចោទប្រកាន់រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ថា កំពុងធ្វើបាប និងកៀបសង្កត់ប្រជាជនខ្លួនឯងយ៉ាងព្រៃផ្សៃ ។
 
លោកថា ក្នុងចំណោមប្រជាជនអ៊ីរ៉ង់ប្រមាណ ៩០លាននាក់ មានរហូតដល់ទៅ ៨០% ដែលស្អប់ខ្ពើមការដឹកនាំបច្ចុប្បន្នរបស់អ៊ីរ៉ង់ ដោយពួកគេចាត់ទុកមេដឹកនាំទាំងនោះថា បានប្លន់យកប្រទេស ដូច្នេះលោកជឿថា ពេលនេះ អ៊ីរ៉ង់កំពុងរង្គោះរង្គើជិតដួលរលំហើយ ។
 
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលវ័យ ៧៦ ឆ្នាំរូបនេះសង្កត់ធ្ងន់ថា កងឆ្មាំបដិវត្តន៍ឥស្លាម ដែលគ្រប់គ្រងប្រទេសអ៊ីរ៉ង់ បានបាត់បង់ម៉ាស៊ីនបង្កើតលុយ និងឧស្សាហកម្មជម្រិតទារប្រាក់របស់ពួកគេស្ទើរតែទាំងស្រុង ទើបបណ្ដាលឲ្យប្រជាជនអ៊ីរ៉ង់ធ្លាក់ក្នុងភាពក្រីក្របែបនេះ ។
 
លោក Netanyahu បន្ថែមថា ពួកគេមិនខ្វល់ពីប្រជាជនឡើយ ដូច្នេះ រដ្ឋាភិបាលអ៊ីរ៉ង់បច្ចុប្បន្ននឹងមិនអាចអូសបន្លាយបានយូរទៀតនោះទេ ពោលថ្ងៃណាមួយ ប្រជាជននឹងក្រោកឈរឡើងដើម្បីបះបោររដ្ឋាភិបាលមួយនេះ ៕

ប្រភព ៖ Jerusalem post ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា