ទ័ពអាមេរិកឈរជើងនៅប្រទេសឈូងសមុទ្រចោទថ្នាក់ដឹកនាំថា មិនអើពើ ការព្រមានវាយប្រហាររបស់អ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទ័ពអាមេរិកឈរជើងនៅប្រទេសឈូងសមុទ្រចោទថ្នាក់ដឹកនាំថា មិនអើពើ ការព្រមានវាយប្រហាររបស់អ៊ីរ៉ង់

ទ័ពអាមេរិកឈរជើងនៅប្រទេសឈូងសមុទ្រចោទថ្នាក់ដឹកនាំថា មិនអើពើ ការព្រមានវាយប្រហាររបស់អ៊ីរ៉ង់

អាមេរិក ៖ ក្រុមទាហានអាមេរិក ដែលនៅរស់រានមានជីវិតពីការវាយប្រហាររបស់អ៊ីរ៉ង់ ទៅលើមូលដ្ឋានទ័ពអាមេរិកនៅប្រទេសឈូងសមុទ្រ កូវ៉ែត បានអះអាងថា ថ្នាក់ដឹកនាំរបស់ពួកគេមិនអើពើនឹងការព្រមានវាយប្រហារពីសំណាក់ប្រទេសអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយ របស់ the jerusalem post។

Advertisement

ទាហានអាមេរិក ដែលឈរជើង នៅកំពង់ផែ Shuaiba ប្រទេសកូវ៉ែត បានអះអាងថា ឧត្តមសេនីយ៍ ដែលទទួលបន្ទុកមូលដ្ឋានទ័ព បានព្រងើយនឹងព័ត៌មានស៊ើបការណ៍សម្ងាត់ ដែលបានព្រមានថា ទីតាំងនោះជាគោលដៅវាយប្រហាររបស់អ៊ីរ៉ង់ ក្នុងអំឡុងសង្គ្រាមចុងក្រោយបង្អស់ ពោលគឺ មុនពេលការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ដែលបានសម្លាប់ទាហានអាមេរិក ចំនួន៦នាក់ នៅថ្ងៃទី១ ខែមីនា នេះបើយោងតាមអត្ថបទស៊ើបអង្កេតរបស់ The Washington Post ចេញផ្សាយ កាលពីថ្ងៃទី១២ ខែកក្កដា។

ផ្អែកលើរបាយការណ៍ ដែលបានដកស្រង់ប្រភពចំនួន១៧នាក់ រួមទាំង ទាហានដែលបានរួចផុតពីការវាយប្រហារ និងសាក្សីផ្ទាល់ភ្នែកផ្សេងទៀត, ឧត្តមសេនីយ៍ឯក Clint Barnes បានចាកចេញពីទីតាំង បន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ខណៈដែលទាហានក្រោមបញ្ជា ត្រូវបានបង្គាប់ ឲ្យនៅទីនោះ។

របាយការណ៍នេះបានលើកឡើងពីទាហានទាំងនោះដែលបង្ហាញអារម្មណ៍ថា ត្រូវបានគេក្បត់ ខណៈដែល ថ្នាក់ដឹកនាំទាំងនោះមិនបានធ្វើអ្វីគ្រប់គ្រាន់ ដើម្បីជួយកងទ័ពដែលបានស្លាប់បាត់បង់ជីវិតនោះឡើយ។

លើសពីនេះ ទាហានរងរបួសត្រូវបានគេរាយការណ៍ថា មិនពេញចិត្តនឹងប្រព័ន្ធវេជ្ជសាស្ត្រ យោធាអាមេរិក នៅទីនោះ ដោយចោទថា បរាជ័យក្នុងការព្យាបាល នេះបើតាមការស៊ើបអង្កេតរបស់ The Washington Post ដដែល។
ឧត្តមសេនីយ៍ទាំងពីររូប ដែលទទួលបន្ទុកមូលដ្ឋានទ័ព គឺ ឧត្តមសេនីយ៍ឯក Clint Barnes និង ឧត្តមសេនីយ៍ឯក John Hinson មិនបានឆ្លើយតបទៅនឹងសំណើ សុំការអត្ថាធិប្បាយ ជុំវិញរឿងនេះទេ។

រីឯ ស្ថាប័នកងទ័ពសហរដ្ឋអាមេរិក បានបដិសេធ មិនដោះស្រាយពាក្យបណ្តឹងរបស់ទាហានដោយផ្ទាល់ទេ ប៉ុន្តែ បានការពារយ៉ាងទូលំទូលាយ នូវភាពជាអ្នកដឹកនាំរបស់អង្គភាព និងការសម្រេចចិត្តរបស់ខ្លួន៕

ប្រភព ៖ the jerusalem post ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា