លោក ត្រាំ ៖ អាមេរិក នឹងចូលគ្រប់គ្រងច្រកសមុទ្រ ហ័រមូស ហើយទាមទារយកថ្លៃការពារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ៖ អាមេរិក នឹងចូលគ្រប់គ្រងច្រកសមុទ្រ ហ័រមូស ហើយទាមទារយកថ្លៃការពារ

លោក ត្រាំ ៖ អាមេរិក នឹងចូលគ្រប់គ្រងច្រកសមុទ្រ ហ័រមូស ហើយទាមទារយកថ្លៃការពារ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃ ចន្ទ បានបញ្ជាក់ច្បាស់ៗថា សហរដ្ឋអាមេរិកអាចនឹងចូលគ្រប់គ្រងច្រកសមុទ្រ Hormuz និងទាមទារឱ្យមានការទូរទាត់ប្រាក់កម្រៃ ចំពោះការការពារសន្តិសុខនៅផ្លូវទឹកយុទ្ធសាស្រ្តដ៏សំខាន់មួយនេះ ។

Advertisement

ការគ្រប់គ្រងច្រកសមុទ្រ Hormuz បានក្លាយជាសមរភូមិដ៏សំខាន់មួយនៅក្នុងជម្លោះរវាងសហរដ្ឋអាមេរិក-អ៊ីរ៉ង់ ។ ច្រកសមុទ្រយុទ្ធសាស្រ្តនេះ ប្រៀបបាននឹងសរសៃឈាមផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិរាវប្រមាណ ២០ ភាគរយរបស់ពិភពលោក ។

ប៉ុន្តែវាត្រូវបានអ៊ីរ៉ង់បិទខ្ទប់ស្ទើរតែទាំងស្រុង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ព្រួតដៃគ្នាវាយប្រហារមកលើសាធារណៈរដ្ឋឥស្លាមមួយនេះ កាលពីចុងខែកុម្ភៈ ។

យ៉ាងណាមិញ លោក ត្រាំ បានប្រាប់ទូរទស្សន៍ Fox News នៅថ្ងៃទី១៣ ខែកក្កដា ថា យើងនឹងក្លាយជាអ្នកថែរក្សាច្រកសមុទ្រនេះ ។ យើងគួរតែទទួលបានការបង់ប្រាក់យ៉ាងច្រើន ព្រោះប្រទេសដែលនៅខាងយើង សុទ្ធតែជាប្រទេសអ្នកមាន ហើយយើងមិនអាចធ្វើកិច្ចការនេះដោយឥតគិតថ្លៃឡើយ ។

ជាមួយគ្នានោះ មេដឹកនាំអាមេរិករូបនេះ ថែមទាំងបានចោទប្រកាន់អ៊ីរ៉ង់ចំៗថា ជាអ្នកបំពានកិច្ចព្រមព្រៀងសន្តិភាព និងបានគំរាមវាយប្រហារទីក្រុងតេហេរ៉ង់ឱ្យចាស់ដៃបំផុត ។

មិនបង្អង់យូរ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានព្រមានត្រឡប់ទៅវិញថា ការធ្វើនាវាចរណ៍នឹងអាចដំណើរការជាប្រក្រតីឡើងវិញ ដរាបណាសហរដ្ឋអាមេរិកបញ្ឈប់ការធ្វើអន្តរាគមន៍យោធានៅក្នុងផ្លូវទឹកនេះ បើមិនដូច្នោះទេ វិស័យប្រេង និងឧស្ម័នសកល នឹងប្រឈមមុខនូវគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរ ។

គួរបញ្ជាក់ថា ការប៉ះទង្គិចគ្នាចុងក្រោយនេះ បាននាំឱ្យមានការមន្ទិលសង្ស័យលើកិច្ចព្រមព្រៀងបណ្តោះអាសន្នរវាងអាមេរិក-អ៊ីរ៉ង់ ដែលបានចុះហត្ថលេខាកាលពីខែមិថុនា ដើម្បីបើកច្រកសមុទ្រនេះឡើងវិញ ពិសេសបញ្ឈប់ការប្រឈមមុខដាក់គ្នាផ្នែកយោធា ខណៈភាគីទាំងពីរកំពុងបន្តការចរចារយៈពេល ៦០ ថ្ងៃថែមទៀត ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា