ប្រេស៊ីល ថា ផែនការអាមេរិកចង់គិតថ្លៃនាវានៅច្រកហ័រមូស គឺជាទង្វើចោរសមុទ្រ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រេស៊ីល ថា ផែនការអាមេរិកចង់គិតថ្លៃនាវានៅច្រកហ័រមូស គឺជាទង្វើចោរសមុទ្រ

ប្រេស៊ីល ថា ផែនការអាមេរិកចង់គិតថ្លៃនាវានៅច្រកហ័រមូស គឺជាទង្វើចោរសមុទ្រ

ប្រាស៊ីលីយ៉ា ៖ ប្រធានាធិបតីប្រទេសប្រេស៊ីល លោក Lula បានហៅផែនការរបស់អាមេរិក ដែលចង់គិតថ្លៃ នាវាឆ្លងកាត់ច្រកសមុទ្រ ហ័រមូស ថាជាទង្វើរបស់ក្រុមចោរសមុទ្រ។

Advertisement

ថ្លែងនៅក្នុងព្រឹត្តិការណ៍សាធារណៈមួយ នៅរដ្ឋ Sao Paulo កាលពីថ្ងៃចន្ទ, លោក Luiz Inacio Lula da Silva បានបន្ថែមថា «ប្រទេសធំមួយ ដូចជា សហរដ្ឋអាមេរិក ដែលខ្ញុំជឿថា បានប្រយុទ្ធប្រឆាំងនឹងចោរសមុទ្រ អស់រយៈពេលជាយូរមកហើយ ឥឡូវនេះ មិនអាចក្លាយជាចោរសមុទ្របានទេ» ដោយលោកព្រមានថា ជម្លោះនេះកំពុងជំរុញឱ្យតម្លៃស្បៀងអាហារជាមូលដ្ឋាន នៅក្នុងប្រទេសប្រេស៊ីលកើនឡើង រួមទាំង សណ្តែក អង្ករ ប៉េងប៉ោះ និង ខ្ទឹមបារាំង ក៏ដូចជា ប្រេងឥន្ធនៈផងដែរ។

ការលើកឡើងនេះ ធ្វើឡើង ភ្លាមៗបន្ទាប់ពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានប្រកាសថា អាមេរិកនឹងគិតថ្លៃនាវាឆ្លងកាត់ច្រកសមុទ្រ ក្នុងពេលស្ថានការណ៍ រវាងគូរ ជម្លោះអាមេរិក និងអ៊ីរ៉ង់ ឡើងកម្តៅឡើងវិញ។

ថ្លែងនៅសេតវិមាន កាលពីថ្ងៃចន្ទ, លោក Trump បានព្រមានបិទផ្លូវកំពង់ផែរបស់អ៊ីរ៉ង់ នៅលើច្រកសមុទ្រ និង ដាក់ពន្ធ ២០ ភាគរយលើទំនិញទាំងអស់ ដែលដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz ដើម្បីបង់ថ្លៃ សម្រាប់ការរបើកចំហរ នូវផ្លូវទឹកតូចចង្អៀតមួយនេះ។

បើតាម CNA, ទីក្រុងតេហេរ៉ង់បានចាប់ផ្តើមបិទផ្លូវសំខាន់ សម្រាប់ការដឹកជញ្ជូនប្រេងឥន្ធនៈមួយនេះ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារ នៅចុងខែកុម្ភៈ ដែលបានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនបញ្ឈប់ការដឹកជញ្ជូន ទៅ និងមក ពី កំពង់ផែអ៊ីរ៉ង់។

ការរឹតបន្តឹងទាំងនោះ ត្រូវបានបន្ធូរបន្ថយ បន្ទាប់ពីភាគីទាំងពីរ កាលពីខែមិថុនា បានឈានដល់កិច្ចព្រមព្រៀងបណ្តោះអាសន្នមួយ ស្តីពីការបញ្ចប់សង្គ្រាម ប៉ុន្តែ លោក Trump បានសន្យាថា នឹងវាយបកវិញ បន្ទាប់ពីការផ្ទុះឡើងនៃការប្រយុទ្ធគ្នាជាថ្មី៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា