ប្រធានាធិបតីបារាំងនឹងធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់កម្ពុជានាពេលខាងមុខនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រធានាធិបតីបារាំងនឹងធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់កម្ពុជានាពេលខាងមុខនេះ

ប្រធានាធិបតីបារាំងនឹងធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់កម្ពុជានាពេលខាងមុខនេះ

ឯកឧត្តមអគ្គ បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Nicolas Forissier រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីនៃក្រសួងអឺរ៉ុប និងការបរទេសនៃ សាធារណរដ្ឋបារាំង និងគណៈប្រតិភូបារាំង នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦។ ជំនួបនេះ ភាគីទាំងពីរ ក៏បានពិភាក្សា និងរំពឹងទុកថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង មកកាន់ព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលនឹងរួមចំណែកលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ និង ឈានទៅដល់កម្រិតខ្ពស់ថ្មីមួយទៀត និងប្តេជ្ញាចិត្តក្នុងការសហការយ៉ាងជិតស្និទ្ធដើម្បីធានាឱ្យការរៀបចំកិច្ចប្រជុំ កំពូលអង្គការហ្វ្រង់កូហ្វូនី (Francophonie Summit) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាពេលខាងមុខ នឹងប្រព្រឹត្ត ទៅដោយជោគជ័យ និងឆ្លុះបញ្ចាំងពីតួនាទីដ៏សកម្មរបស់កម្ពុជា ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុភាគី នៅក្នុងសហគមន៍ប្រើប្រាស់ភាសាបារាំង។

Advertisement

ឯកឧត្តមអគ្គ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ច សហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបារាំង ដែលមានប្រវត្តិយូរអង្វែង និងបាន រួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការសន្តិភាព ការកសាងឡើងវិញ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ។ ជាក់ស្តែង, តាមរយៈ AFD, បារាំង បានបន្តផ្តល់ការគាំទ្រតាមរយៈជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) និងកិច្ចសហ ប្រតិបត្តិការលើវិស័យជាច្រើន រួមមាន៖ វិស័យ កសិកម្ម ទឹកស្អាត បណ្តុះបណ្តាលវិជ្ជាជីវៈ ថាមពល អភិវឌ្ឍន៍ជនបទ សុខាភិបាល វប្បធម៌ បរិស្ថាន ទេសចរណ៍ អប់រំ និងមីក្រូហិរញ្ញវត្ថុ ។

ក្នុងឱកាសនោះ, ឯកឧត្តម Nicolas Forissier បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលបារាំង ក្នុង ការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេស លើវិស័យពាណិជ្ជកម្ម វិនិយោគ ហេដ្ឋា- រចនាសម្ព័ន្ធ ថាមពល សុខាភិបាល និងការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនភាព ធន់របស់ប្រទេសទាំងពីរ ក្នុងបរិបទសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយសកលដែលកំពុងមានការប្រែប្រួលយ៉ាង ឆាប់រហ័ស។

ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈលើការជំរុញគម្រោងអាទិភាពមួយចំនួន រួមមាន៖ (១)-គម្រោងមន្ទីរ ពេទ្យសាកលវិទ្យាល័យកម្ពុជា-បារាំង, (២) គម្រោងបំលែងសំណល់ទៅជាថាមពល, និង (៣)-គម្រោងស្តុក ថាមពលវារីអគ្គិសនី ។ ភាគីទាំងពីរ បានឯកភាពបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការ រៀបចំគម្រោងទាំងនេះឱ្យមានវឌ្ឍនភាព ស្របតាមច្បាប់ បទប្បញ្ញត្តិជាធរមាន និងគោលនយោបាយអាទិភាពរបស់ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា កិច្ចសហការស្វែងរកយន្តការហិរញ្ញប្បទានសមស្រប ដើម្បីឲ្យគម្រោងទាំងនេះអាច អនុវត្តបានដោយជោគជ័យ និងប្រកបដោយនិរន្តរភាព ។ ភាគីទាំងពីរ ក៏បានពិភាក្សាផងដែរអំពីការពង្រឹងកិច្ចសហ ប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត តាមរយៈការលើកកម្ពស់ការវិនិយោគ, ការ ផ្សាភ្ជាប់ធុរកិច្ច, ការចូលរួមរបស់វិស័យឯកជន និងការគាំទ្រដល់ផលិតផលកម្ពុជាដើម្បីពង្រីកទីផ្សារអន្តរជាតិ ជា ដើម៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា