សម្តេចតេជោ ហ៊ុន សែន បង្ហាញពីតួនាទីមិនអាចខ្វះបានរបស់ជប៉ុនក្នុងការអភិវឌ្ឍកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចតេជោ ហ៊ុន សែន បង្ហាញពីតួនាទីមិនអាចខ្វះបានរបស់ជប៉ុនក្នុងការអភិវឌ្ឍកម្ពុជា

សម្តេចតេជោ ហ៊ុន សែន បង្ហាញពីតួនាទីមិនអាចខ្វះបានរបស់ជប៉ុនក្នុងការអភិវឌ្ឍកម្ពុជា

ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាកាលពីព្រឹកថ្ងៃទី១៤ ខែកក្កដា​បានអនុញ្ញាតឱ្យឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី(UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម និងជម្រាបលានៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ ក្នុងឱកាសដែល​ឯកឧត្តមត្រូវបញ្ចប់បេសកកម្មការទូត។

Advertisement

ក្រោយជំនួបនេះ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងថា ក្នុងឱកាសជួបជាមួយសម្ដេចតេជោ ហ៊ុន សែន ឯកឧត្តម​ឯកអគ្គរាជទូតជប៉ុន បានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះការអភិវឌ្ឍរបស់កម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា តាមរយៈការ​មកដល់កម្ពុជាតាំងពីឆ្នាំ១៩៩១ ឯកឧត្តមមិននឹកស្មានថា រយៈពេលជាង ៣០ឆ្នាំមកនេះ កម្ពុជាអាចមានការរីកចម្រើនយ៉ាង​លឿន​​ដូចបច្ចុប្បន្ននោះទេ។

ក្នុងជំនួបនេះដែរសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី​ដែលបានខិត​ខំប្រឹងប្រែងពូនជ្រំទំនាក់ទំនងទ្វេភាគី ឱ្យប្រែក្លាយទៅជា «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។ សម្តេចតេជកបានគូសបញ្ជាក់ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍកម្ពុជា​ដូចជា ការស្វែង​រកសន្តិភាព និងដោះស្រាយបញ្ហាផ្ទៃក្នុង,ការគាំទ្រលើសកម្មភាព​បោសសម្អាត​មីន ពិសេសពុំអាច​កាត់ផ្តាច់​បាននូវតួនាទីរបស់​ជប៉ុន​​ក្នុងការចូលរួម កសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់​នានា ដូចជា ផ្លូវ ស្ពាន និងកំពង់ផែជាដើម។

សម្តេចតេជោប្រធានព្រឹទ្ធសភា សង្ឃឹមថា ទោះបីជាត្រូវបញ្ចប់អាណត្តិការទូតក៏ដោយ ឯកឧត្តមអគ្គរាជទូត នឹងនៅតែចងចាំនូវ​អនុស្សាវរីយ៍​ដ៏ល្អៗ និងបន្តគាំទ្រដល់វឌ្ឍនភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀតនាពេលអនាគត៕


ដោយ៖ស៊ូវណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា