អាល្លឺម៉ង់ចាត់ទុកកម្ពុជា ជាកន្លែងមនោរម្យសម្រាប់អ្នកចូលនិវត្តន៍ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាល្លឺម៉ង់ចាត់ទុកកម្ពុជា ជាកន្លែងមនោរម្យសម្រាប់អ្នកចូលនិវត្តន៍

អាល្លឺម៉ង់ចាត់ទុកកម្ពុជា ជាកន្លែងមនោរម្យសម្រាប់អ្នកចូលនិវត្តន៍

ភ្នំពេញ៖ប្រទេសកម្ពុជាបាននឹងកំពុងស្ថិតក្នុងបញ្ជីជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតសម្រាប់ប្រជាជនអាល្លឺម៉ង់ ជាពិសេស សម្រាប់ក្រុមអ្នកចូលនិវត្តន៍ ដែលសម្លឹងឃើញទឹកដីមួយនេះ គឺជាទីកន្លែងដ៏សែនមនោរម្យសម្រាប់ការមកទស្សនា និងលំហែ កាយ។

Advertisement

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបថា សេចក្តីរំលេចដ៏គួរឱ្យចាប់អារម្មណ៍នេះ ត្រូវបានលើកឡើងដោយ ឯកឧត្តម ស្ដេហ្វាន ម៉េសសេរឺ (Stefan MESSERER) ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ក្នុងឱកាស​ចូលជួបសម្តែងការគួរសម និងជម្រាបលា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណា​ចក្រ​កម្ពុជា ក្រោយបញ្ចប់បេសកកម្មការទូតរយៈពេល ៤ឆ្នាំ ដែលពោរពេញដោយសមិទ្ធផលផ្លែផ្កា ទាំងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍។

ឯកឧត្តមបន្តថា ក្នុងជំនួបប្រកបដោយបរិយាកាសស្និទ្ធស្នាលនោះ សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះ​បេសក​កម្ម​របស់​ឯកឧត្តមទូតដែលបានធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែរីកចម្រើន។ សម្តេចតេជោ ក៏បានគូសបញ្ជាក់ថា វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ គឺជាស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយសម្តេចសង្ឃឹមថា នឹងមានអ្នកវិនិយោគអាល្លឺម៉ង់​មកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។

សម្តេចតេជោប្រធានព្រឹទ្ធសភា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ ដែលតែងតែជួយជ្រោម​ជ្រែងកម្ពុជានាពេលកន្លងមកជាពិសេសលើការកែទម្រង់រដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ និងការចូលរួមចំណែកយ៉ាង​សកម្មក្នុងការអភិវឌ្ឍជនបទ៕


ដោយ៖ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា