រដ្ឋសភាសម្រេចបោះឆ្នោតគាំទ្រតែងតាំងឯកឧត្តម ប្រាក់ សំអឿន ជាទេសរដ្ឋមន្ត្រី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋសភាសម្រេចបោះឆ្នោតគាំទ្រតែងតាំងឯកឧត្តម ប្រាក់ សំអឿន ជាទេសរដ្ឋមន្ត្រី

រដ្ឋសភាសម្រេចបោះឆ្នោតគាំទ្រតែងតាំងឯកឧត្តម ប្រាក់ សំអឿន ជាទេសរដ្ឋមន្ត្រី

នៅព្រឹកថ្ងៃទី១៤ខែកក្កដា ឆ្នាំ២០២៦នេះ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបន្តសម័យប្រជុំលើកទី៦ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានិងមានការអញ្ជើញ ចូលរួមផ្ទាល់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

Advertisement

សម័យប្រជុំរបស់រដ្ឋសភានាថ្ងៃអង្គារនេះ របៀបវារៈទី១ គឺការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការតែងតាំង បំពេញ​បន្ថែមសមាសភាព​រាជ​រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាចំនួន១រូប។តាមសំណើររបស់រាជរដ្ឋាភិបាល ស្នើសុំតែងតាំងឯកឧត្តម ប្រាក់ សំអឿន ជា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស។

បន្ទាប់ពីស្តាប់សេចក្តីថ្លែងហេតុ សម័យប្រជុំរដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង ឯកឧត្តម ប្រាក់ សំអឿន ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ដោយសំឡេងគាំទ្រចំនួន ១០៨ សំឡេង នៃវត្តមានសមាជិករដ្ឋសភា​ចូលរួម​ប្រជុំ។
 
គួរបញ្ជាក់ថា ឯកឧត្តម ប្រាក់ សំអឿន ធ្លាប់បានកាន់តួនាទីជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជារដ្ឋមន្ត្រីប្រតិភូអមនាយក​រដ្ឋមន្ត្រី មុនពេលទទួលបានការទុកចិត្តជារបស់រដ្ឋសភានៅថ្ងៃនេះ។

បន្ទាប់ពីការបោះឆ្នោតរដ្ឋសភាបន្តពិភាក្សា និងអនុម័តលើរបៀបវារៈសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤ ផ្សេងទៀត ៕

ដោយ៖ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា