ឯកឧត្តម សុខ សូកេន អញ្ជើញចូលរួមក្នុងពិធី «ប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៥» | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម សុខ សូកេន អញ្ជើញចូលរួមក្នុងពិធី «ប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៥»

ឯកឧត្តម សុខ សូកេន អញ្ជើញចូលរួមក្នុងពិធី «ប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៥»

ភ្នំពេញ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមក្នុងពិធី «ប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៥» ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសាលមហោស្រពនៃមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។

Advertisement

ក្នុងឱកាសដ៏វិសេសវិសាលនោះ ឯកឧត្តមរដ្ឋមន្រ្តីសូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅចំពោះ អនុវិទ្យាល័យ សាលាបឋមសិក្សា និងមណ្ឌលសុខភាពទាំងអស់ ដែលបានខិតខំប្រឹងប្រែងរហូតទទួលជ័យលាភីជា «អង្គភាពផ្តល់សេវាសាធារណៈគំរូ» ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ជាពិសេសអនុវិទ្យាល័យ មិត្តភាពខ្មែរ-ជប៉ុន ព្រះឥន្ទកោសា សាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព និងមណ្ឌលសុខភាព គោកចក ដែលទទួលបានជ័យលាភីអង្គភាពគំរូ ចំណាត់ថ្នាក់លេខ១ សម្រាប់ឆ្នាំ២០២៥។ សមិទ្ធផលដ៏ត្រចះត្រចង់នេះ មិនត្រឹមតែជាកិត្តិយសដ៏ធំធេងរបស់អង្គភាពនីមួយៗប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ ទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន សហគមន៍ និងបងប្អូនប្រជាពលរដ្ឋផងដែរ៕

ហេង វណ្ណា

ហេង វណ្ណា

ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា