៦ខែឆ្នាំនេះ មន្ទីរពេទ្យគន្ធបុប្ផា ព្យាបាលកុមារកើតជំងឺគ្រុនឈាមជាង ៥ ៨០០នាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
៦ខែឆ្នាំនេះ មន្ទីរពេទ្យគន្ធបុប្ផា ព្យាបាលកុមារកើតជំងឺគ្រុនឈាមជាង ៥ ៨០០នាក់

៦ខែឆ្នាំនេះ មន្ទីរពេទ្យគន្ធបុប្ផា ព្យាបាលកុមារកើតជំងឺគ្រុនឈាមជាង ៥ ៨០០នាក់

ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦នេះ កុមារចំនួន ៥ ៨៦៣នាក់ ដែលមានជំងឺគ្រុនឈាម បានមកទទួលការព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យជ័យវរ្ម័នទី៧។ ចំនួននេះបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥ មានការកើនឡើងជិត ១០០០នាក់។ នេះបើតាមរបាយការណ៍ ដែលទទួលបានពីលោកវេជ្ជបណ្ឌិត តឹក លីវណ្ណារ៉ា អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា។

Advertisement

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS នៅថ្ងៃអង្គារ៍នេះថា ក្នុងចំណោមកុមារគ្រុនឈាមសម្រាកពេទ្យទាំងនោះ មានអ្នកជំងឺធ្ងន់ធ្ងរចំនួន ៦ភាគរយ។ លោកបន្ថែមថា ចំនួនអ្នកជំងឺគ្រុនឈាមមានការកើនឡើងខ្លាំងនៅក្នុងខែមិថុនា ដែលមានកុមារឈឺចំនួនជិត ១ ៩០០នាក់។

កុមារដែលកើតជំងឺគ្រុនឈាម មានអាការៈ ក្តៅខ្លួនខ្លាំងរយៈពេល ២ ទៅ៧ថ្ងៃ កន្ទួលក្រហម ឬជាំនៅលើស្បែក សន្លឹមដេក ថ្លើមរីកធំ ហើយឈឺ អាចមានហូរឈាមច្រមុះ អញ្ចាញធ្មេញ ក្អួតឈាម ជុះឈាម ហើយដំណាក់កាលធ្ងន់ធ្ងរ អ្នកជំងឺអាចមានជីពចរ និងសម្ពាធឈាមខ្សោយ។

មន្ទីរពេទ្យគន្ធបុប្ផាបានអំពាវនាវឱ្យអាណាព្យាបាល មាតាបិតា ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់លើសុខភាពកូនៗជាទីស្រឡាញ់របស់អ្នកនៅក្នុងរដូវវស្សានេះ។

ក្រសួងសុខាភិបាលក៏បានអំពាវនាវឱ្យពលរដ្ឋលុបលំបាត់ជម្រកមូសខ្លា ដាក់ថ្នាំអាបែតគ្រប់ពាងទឹក ឬដាក់កូនត្រីប្រាំពីរពណ៌ក្នុងពាងទឹក។

ប្រសិនជាមានសមាជិកគ្រួសារណាម្នាក់កើតរោគសញ្ញា ក្តៅខ្លួនខ្លាំងចាប់ពី៣៩ ទៅ៤០អង្សាសេ សូមប្រញាប់បញ្ជូនមកព្យាបាលនៅមន្ទីរពទ្យឱ្យទាន់ពេលវេលា។

កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងសុខាភិបាលបានដាក់ដំណើរការមជ្ឈមណ្ឌលប្រតិបត្តិការបន្ទាន់ Emergency Operations Center (EOC) ដើម្បីឆ្លើយតប និងទប់ស្កាត់ជំងឺគ្រុនឈាមប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា៕

សៅ សុខអេង

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា