លោក ត្រាំ ព្រមានកម្ទេចរោងចក្រថាមពល និង ស្ពានអ៊ីរ៉ង់ បើគ្មានព្រមព្រៀង សប្តាហ៍ក្រោយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ព្រមានកម្ទេចរោងចក្រថាមពល និង ស្ពានអ៊ីរ៉ង់ បើគ្មានព្រមព្រៀង សប្តាហ៍ក្រោយ

លោក ត្រាំ ព្រមានកម្ទេចរោងចក្រថាមពល និង ស្ពានអ៊ីរ៉ង់ បើគ្មានព្រមព្រៀង សប្តាហ៍ក្រោយ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអង្គារ បានគំរាមវាយប្រហាររោងចក្រថាមពល និងស្ពាន របស់ប្រទេសអ៊ីរ៉ង់ នៅសប្តាហ៍ក្រោយ ប្រសិនបើជាគ្មានកិច្ចព្រមព្រៀង។

Advertisement

មេដឹកនាំរូបនេះ បានប្រាប់ Fox News ថា លោកនឹងពង្រីកការវាយប្រហាររបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ នៅសប្តាហ៍ក្រោយ ដើម្បីផ្តោតលើរោងចក្រថាមពល និងស្ពាន ប្រសិនបើទីក្រុងតេអេរ៉ង់មិនធ្វើកិច្ចព្រមព្រៀង។

«យើងនឹងវាយកម្ទេចរោងចក្រថាមពលទាំងអស់របស់ពួកគេ។ យើងនឹងវាយកម្ទេចស្ពានទាំងអស់របស់ពួកគេ លុះត្រាតែពួកគេងាកមកចរចា»។

ការគំរាមកំហែងរបស់លោក Trump បានកើតឡើង នៅពេលដែលកងកម្លាំងអាមេរិកបានធ្វើការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ សម្រាប់ថ្ងៃទីបួនជាប់ៗគ្នា និងបានដាក់ចេញនូវការបិទផ្លូវកងទ័ពជើងទឹកឡើងវិញ លើកំពង់ផែរបស់ប្រទេសនេះឡើងវិញ។

បទឈប់បាញ់ដ៏ផុយស្រួយមួយ នៅថ្ងៃទី១៧ ខែមិថុនា រវាងភាគីទាំងពីរបានដួលរលំយ៉ាងមានប្រសិទ្ធភាព ដោយផ្តោតលើការគ្រប់គ្រងច្រកសមុទ្រ Hormuz ដ៏សំខាន់។ នៅពេលសួរថា តើការវាយប្រហាររបស់សហរដ្ឋអាមេរិកនឹងបន្តរយៈពេលប៉ុន្មាន លោក Trump បានឆ្លើយថា «កម្លាំងអាមេរិក នឹងបន្តរហូតដល់ ខ្ញុំនិយាយថា វាគ្រប់គ្រាន់ហើយ»៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា