លោក ណេតាន់យ៉ាហ៊ូ ព្រមាន អ៊ីរ៉ង់ នឹងរងការសងសឹកខ្លាំងបំផុត ប្រសិនបើហ៊ានវាយ អ៊ីស្រាអែល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ណេតាន់យ៉ាហ៊ូ ព្រមាន អ៊ីរ៉ង់ នឹងរងការសងសឹកខ្លាំងបំផុត ប្រសិនបើហ៊ានវាយ អ៊ីស្រាអែល

លោក ណេតាន់យ៉ាហ៊ូ ព្រមាន អ៊ីរ៉ង់ នឹងរងការសងសឹកខ្លាំងបំផុត ប្រសិនបើហ៊ានវាយ អ៊ីស្រាអែល

ហ៊្សេរុយសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃ អង្គារ បានបោះសម្តីព្រមានធ្ងន់ៗទុកមុនថា អ៊ីស្រាអែលនឹងវាយបកលើអ៊ីរ៉ង់វិញយ៉ាងចាស់បំផុត ប្រសិនបើទីក្រុងតេហេរ៉ង់ហ៊ានវាយប្រហារថ្មីណាមួយប្រឆាំងនឹងទីក្រុងហ៊្សេរុយសាឡឹម ។

Advertisement

មេដឹកនាំអ៊ីស្រាអែលរូបនេះ បាននិយាយយ៉ាងដូច្នេះថា ខ្ញុំសូមជម្រាបទៅកាន់មេដឹកនាំអ៊ីរ៉ង់ កុំសង្ឃឹមថា ស្ថានការណ៍នឹងបន្តស្ងប់ស្ងាត់ឱ្យសោះ ប្រសិនបើអ្នកវាយប្រហារយើង ។ សម័យកាលដែលនរណាម្នាក់អាចវាយប្រហារយើង ដោយមិនបង់ថ្លៃយ៉ាងធ្ងន់ធ្ងរនោះ គឺបានកន្លងផុតទៅហើយ ។

លោក Netanyahu មានវ័យ៧៦ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ការឆ្លើយតបកាលពីលើកមុន គឺមានឥទ្ធិពលគ្រប់គ្រាន់ទៅហើយ ប៉ុន្តែរាល់ការប៉ុនប៉ងបន្ថែមទៀត ដើម្បីធ្វើបាបយើង នឹងត្រូវប្រឈមមុខនូវការឆ្លើយតបខុសពីមុន ពោលគឺខ្លាំងក្លាជាងមុនឆ្ងាយណាស់ ។

ការព្រមានរបស់លោក Netanyahu ត្រូវបានធ្វើឡើងខណៈពេលដែលអ៊ីរ៉ង់កំពុងវាយប្រហារលើបណ្តាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅទូទាំងតំបន់មជ្ឈិមបូព៌ា រួមទាំងប្រទេសហ្សូដង់ ដែលជាប្រទេសជិតខាងអ៊ីរ៉ង់ផងដែរ ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា