ចិន ជំរុញ សហរដ្ឋអាមេរិក-អ៊ីរ៉ង់ ជៀសវាងបំផ្ទុះសង្គ្រាមសាជាថ្មី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន ជំរុញ សហរដ្ឋអាមេរិក-អ៊ីរ៉ង់ ជៀសវាងបំផ្ទុះសង្គ្រាមសាជាថ្មី

ចិន ជំរុញ សហរដ្ឋអាមេរិក-អ៊ីរ៉ង់ ជៀសវាងបំផ្ទុះសង្គ្រាមសាជាថ្មី

ប៉េកាំង ៖ ចិន ដែលជាប្រទេសមហាយក្សនៅអាស៊ី បានជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ជៀសវាងការវិលត្រឡប់ទៅរកការបំផ្ទុះសង្គ្រាមឡើងវិញ ក្រោយទីក្រុងវ៉ាស៊ីនតោនប្រកាសនឹងដាក់ពង្រាយកម្លាំងបិទផ្លូវសមុទ្រសាជាថ្មីម្តងទៀត នៅតាមបណ្តាកំពង់ផែរបស់អ៊ីរ៉ង់ ក្នុងតំបន់ច្រកសមុទ្រ Hormuz ។

Advertisement

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃ អង្គារ ថា ទីក្រុងប៉េកាំងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការផ្ទុះឡើងវិញនូវជម្លោះយោធាទ្រង់ទ្រាយធំនៅក្នុងតំបន់ឈូងសមុទ្រ ។

ជាមួយគ្នានេះ លោក Lin បានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់លើការអំពាវនាវយ៉ាងខ្លាំងក្លា ដើម្បីស្វែងរកសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ពិសេសរក្សាភាពស្ងប់ស្ងាត់ អត់ធ្មត់ និងការពារបទឈប់បាញ់ដែលសម្រេចបានយ៉ាងពិបាក ព្រមទាំងជៀសវាងការវិលត្រឡប់ទៅរកសង្គ្រាម ។

អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា ការគោរពសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់បណ្តាប្រទេសជាប់ឆ្នេរនៃច្រកសមុទ្រ Hormuz ក៏ដូចជាបើកការធ្វើនាវាចរណ៍តាមផ្លូវសមុទ្រប្រកបដោយសុវត្ថិភាព និងធម្មតាឡើងវិញនៅច្រកសមុទ្រ Hormuz ឱ្យបានឆាប់រហ័ស គឺជាអ្វីដែលសហគមន៍អន្តរជាតិចង់ឃើញ ។

ការអំពាវនាវរបស់ប្រទេសចិន កើតឡើងខណៈពេលដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅតែបន្តប្រើប្រាស់កម្លាំងយោធាប្រឆាំងគ្នាទៅវិញទៅមក ដោយជម្លោះនេះបានឈានដល់ការកើនឡើងកម្តៅសាជាថ្មី ក្រោយមានការវាយប្រហារលើនាវាដឹកជញ្ជូននានានៅច្រកសមុទ្រ Hormuz ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា