សភាអ៊ុយក្រែនសម្រេចឲ្យនាយករដ្ឋមន្ត្រីចុះចេញ តាមការស្នើរបស់លោក Zelensky | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សភាអ៊ុយក្រែនសម្រេចឲ្យនាយករដ្ឋមន្ត្រីចុះចេញ តាមការស្នើរបស់លោក Zelensky

សភាអ៊ុយក្រែនសម្រេចឲ្យនាយករដ្ឋមន្ត្រីចុះចេញ តាមការស្នើរបស់លោក Zelensky

កៀវ ៖ សភាអ៊ុយក្រែន បានឯកភាពលើការលាលែងពីតំណែង របស់នាយករដ្ឋមន្ត្រី បន្ទាប់ពីការរុះរើគណៈរដ្ឋមន្ត្រីឡើងវិញ ដែលបានស្នើឡើងដោយលោកប្រធានាធិបតី Volodymyr Zelensky។

Advertisement

សភាអ៊ុយក្រែន កាលពីថ្ងៃអង្គារ បានអនុម័តជាផ្លូវការ ដើម្បីឯកភាពលើការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រី លោកស្រី Yulia Svyrydenko ដែលជាផ្នែកមួយនៃការរុះរើរដ្ឋាភិបាល ដែលបានបញ្ជាដោយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky។ មេដឹកនាំអ៊ុយក្រែនរូបនេះមិនទាន់បានតែងតាំងអ្នកជំនួស លោកស្រី នៅឡើយទេ។ លោក Zelensky បានតែងតាំង លោកស្រី Svyrydenko ឱ្យកាន់តំណែងជានាយករដ្ឋមន្ត្រី កាលពីឆ្នាំមុន។

នៅក្នុងសុន្ទរកថា នៅសភាជាតិ, លោកស្រី Svyrydenko បាននិយាយ «ខ្ញុំបានជ្រើសរើស ជម្រើសនេះ តាមភារកិច្ច និង បេសកកម្មចម្បងរបស់ខ្ញុំ គឺ ដើម្បីជួយ និងថែទាំប្រជាជនអ៊ុយក្រែន ដែលរងទុក្ខវេទនាពីសង្គ្រាម ជារៀងរាល់ថ្ងៃ»។

លោក Zelensky បញ្ជាក់ហេតុផល នៃការរុះរើសមាជិកគណរដ្ឋមន្ត្រី គឺដើម្បីការធ្វើឱ្យមានវឌ្ឍនភាព ឆ្ពោះទៅរកការចូលរួមជាមួយសហភាពអឺរ៉ុប និងការពង្រឹងតំបន់ព្រំដែនរបស់ខ្លួន។ លោក Zelensky ក៏បាននិយាយផងដែរថា លោកមានគម្រោងចាត់តាំងមនុស្សផ្សេងៗគ្នា ដើម្បីគ្រប់គ្រងផ្នែកផ្សេងៗគ្នា នៃ គោលនយោបាយការបរទេស៕

ប្រភព៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា