អ៊ុយក្រែន ទិញយន្តហោះចម្បាំង និងសំណាញ់មេឃរបស់ បារាំង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ុយក្រែន ទិញយន្តហោះចម្បាំង និងសំណាញ់មេឃរបស់ បារាំង

អ៊ុយក្រែន ទិញយន្តហោះចម្បាំង និងសំណាញ់មេឃរបស់ បារាំង

ប៉ារីស ៖ ប្រទេសអ៊ុយក្រែនបានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយ ក្នុងការបញ្ជាទិញយន្តហោះចម្បាំង Rafale ចំនួន ១៦ គ្រឿងជាជំហានដំបូង និងប្រព័ន្ធការពារដែនអាកាសដ៏ទំនើបពីប្រទេសបារាំង ។

Advertisement

កិច្ចព្រមព្រៀងទិញដូរនេះ ត្រូវបានប្រកាសជាផ្លូវការដោយលោកប្រធានាធិបតីបារាំង Emmanuel Macron និងលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ក្នុងទីក្រុងប៉ារីស ។

បើតាម Strait Times ចេញផ្សាយថ្ងៃ អង្គារ, អ៊ុយក្រែនបានបញ្ជាទិញយន្តហោះចម្បាំង Rafale ជំហានដំបូងចំនួន ១៦ គ្រឿង ដែលជាផ្នែកមួយនៃផែនការទិញសរុប ១០០ គ្រឿង នៅត្រឹមឆ្នាំ២០៣៥ ។

ជាមួយគ្នានេះ ការហ្វឹកហ្វឺនពីឡុត និងជាងជួសជុលអ៊ុយក្រែន នឹងចាប់ផ្តើមក្នុងប្រទេសបារាំងនៅឆ្នាំ ២០២៦ ហើយយន្តហោះចម្បាំងដំបូង នឹងលេចមុខលើមេឃអ៊ុយក្រែននៅឆ្នាំ ២០២៨-២០២៩ ។

ក្រៅពីយន្តហោះចម្បាំង Rafale, អ៊ុយក្រែនក៏បានបញ្ជាទិញប្រព័ន្ធមីស៊ីលការពារដែនអាកាសជំនាន់ថ្មី SAMP/T-NG ចំនួន ៤ គ្រឿងផងដែរ ដែលធ្វើឱ្យអ៊ុយក្រែនក្លាយជាប្រទេសដំបូងគេបង្អស់ ដែលដាក់ពង្រាយប្រព័ន្ធការពាររួមគ្នារបស់បារាំង-អ៊ីតាលីនេះ នៅក្នុងសមរភូមិជាក់ស្តែង ។

ប្រព័ន្ធការពារដែនអាកាសជំនាន់ថ្មីផលិតរួច បារាំងនឹងបញ្ជូនប្រព័ន្ធការពារដែនអាកាស SAMP/T ម៉ូដែលចាស់ចំនួន ២ គ្រឿងទៅឱ្យអ៊ុយក្រេនប្រើប្រាស់ជាបណ្តោះអាសន្នសិន ។

បន្ថែមលើនេះ បារាំង និងអ៊ីតាលី ក៏បានអនុញ្ញាតឱ្យទីក្រុងកៀវអាចផលិតមីស៊ីលនាំផ្លូវ SCALP, គ្រាប់បែកនាំផ្លូវ AASM និងមីស៊ីល Aster 30 ដោយផ្ទាល់នៅលើទឹកដីអ៊ុយក្រែន ។

គួរបញ្ជាក់ថា ការទិញដូរឧបករណ៍យោធាមានតម្លៃរាប់ពាន់លានដុល្លារនេះ នឹងត្រូវផ្តល់ហិរញ្ញប្បទាន តាមរយៈកម្មវិធីប្រាក់កម្ចីគាំទ្រដល់អ៊ុយក្រែនរបស់សហភាពអឺរ៉ុប ឬ (EU’s Ukraine Support Loan) ។

កិច្ចសហប្រតិបត្តិការនេះធ្វើឡើងស្របពេលដែលអ៊ុយក្រែន និងសម្ព័ន្ធមិត្តអឺរ៉ុប ៩ ប្រទេសផ្សេងទៀត បានបង្កើតសម្ព័ន្ធភាពការពារមីស៊ីលផោ្លងបាលីស្ទិក ដើម្បីបង្កើតប្រព័ន្ធខែលការពារដែនអាកាសថ្មីមានឈ្មោះថា Freyja បន្ថែមលើពីសំណាញ់មេឃ Patriots របស់សហរដ្ឋអាមេរិក ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា