ឯកឧត្តម សុខ សូកេន ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាស្តីពីការពង្រឹងប្រសិទ្ធភាពការងារទទួលពាក្យបណ្តឹង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម សុខ សូកេន ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាស្តីពីការពង្រឹងប្រសិទ្ធភាពការងារទទួលពាក្យបណ្តឹង

ឯកឧត្តម សុខ សូកេន ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាស្តីពីការពង្រឹងប្រសិទ្ធភាពការងារទទួលពាក្យបណ្តឹង

ភ្នំពេញ៖
ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងសេចក្តីណែនាំស្តីពីការពង្រឹងប្រសិទ្ធភាពការងារទទួលពាក្យបណ្តឹង និងសេចក្ដីសម្រេច ស្ដីពី ការបង្កើតយន្តការពិនិត្យលើការទទួលពាក្យបណ្ដឹង ដោយមានការចូលរួមពីថ្នាក់ដឹកនាំទទួលបន្ទុកការងារដោះស្រាយបណ្ដឹង និងមន្រ្តីជំនាញ នៅទីស្ដីការក្រសួង នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។

Advertisement

នៅក្នុងកិច្ចប្រជុំនោះដែរ ថ្នាក់ដឹកនាំទទួលបន្ទុក និងមន្ត្រីជំនាញនៃក្រសួងអធិការកិច្ច បានចូលរួមធ្វើបទបង្ហាញលើខ្លឹមសារសំខាន់ៗនៃសេចក្តីព្រាងសេចក្តីណែនាំ និងសេចក្ដីសម្រេច ដោយអង្គប្រជុំទាំងមូលក៏បានធ្វើការពិភាក្សាគ្នាយ៉ាងផុសផុល និងបានផ្តល់នូវមតិយោបល់ សំដៅធ្វើឱ្យសេចក្តីលិខិតបទដ្ឋានគតិយុត្តទាំងពីរនេះឱ្យមានលក្ខណៈកាន់តែល្អប្រសើរ និងគ្រប់ជ្រុងជ្រោយក្នុងការអនុវត្តការងារជាក់ស្ដែង។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនិងមន្រ្តីពាកព័ន្ធដែលបានខិតខំរៀបចំព្រមទាំងបានផ្តល់អនុសាសន៍ណែនាំ ឱ្យបន្តយកចិត្តទុកដាក់បន្ថែមក្នុងការពិភាក្សា និងផ្តល់ធាតុចូលលើខ្លឹមសារសំខាន់ៗ ព្រមទាំងគោលការណ៍គ្រឹះនានា ដើម្បីឈានទៅពិនិត្យសម្រេចលើសេចក្តីព្រាងសេចក្តីណែនាំ និងសេចក្ដីសម្រេចខាងលើនេះ ព្រមទាំងយន្តការពិនិត្យលើការទទួលពាក្យបណ្តឹងឱ្យកាន់តែមានអនុលោមភាព មានលក្ខណៈពេញលេញ មានភាពប្រទាក់ក្រឡាគ្នានិងជាប្រព័ន្ធ សំដៅពង្រឹងប្រសិទ្ធភាពនៃការងារដោះស្រាយបណ្តឹងតវ៉ា និងបណ្តឹងបរិហាររបស់ក្រសួងឱ្យកាន់តែមានភាពប្រសើរឡើង៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា