សិង្ហបុរី ប្តេជ្ញាគាំទ្របេសកកម្ម AOT ដើម្បីធានាការអនុវត្តបទឈប់បាញ់ និងស្ដារសន្តិភាពតាមព្រំដែនកម្ពុជា -ថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សិង្ហបុរី ប្តេជ្ញាគាំទ្របេសកកម្ម AOT ដើម្បីធានាការអនុវត្តបទឈប់បាញ់ និងស្ដារសន្តិភាពតាមព្រំដែនកម្ពុជា -ថៃ

សិង្ហបុរី ប្តេជ្ញាគាំទ្របេសកកម្ម AOT ដើម្បីធានាការអនុវត្តបទឈប់បាញ់ និងស្ដារសន្តិភាពតាមព្រំដែនកម្ពុជា -ថៃ

លោកឧត្តមសេនីយ៍ត្រី Frederick Choo អគ្គលេខាធិការរងទទួលបន្ទុកនយោបាយនៃក្រសួងការពារជាតិសិង្ហបុរី បានបញ្ជាក់ថា ក្នុងនាមប្រទេសសិង្ហបុរីជាប្រធានអាស៊ានប្ដូរវេនឆ្នាំ២០២៧ សិង្ហបុរីប្តេជ្ញាបន្តគាំទ្របេសកកម្ម AOT ដើម្បីជំរុញតម្លាភាព សន្តិភាពនិងភាពសុខដុមរមនានៅតាមបណ្តាញព្រំដែន កម្ពុជា-ថៃ ព្រមទាំងនៅក្នុងតំបន់។

Advertisement

លោកបានថ្លែងបែបនេះនៅក្នុងជំនួបជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះ ក្នុងដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជា។

ក្នុងជំនួបនោះ ភាគីទាំងពីរបានបញ្ជាក់ពីការបន្តពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-សិង្ហបុរី ឱ្យកាន់តែស៊ីជម្រៅ តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរទស្សនកិច្ច ការចែករំលែកព័ត៌មានសន្តិសុខ និងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងការធ្វើលំហាត់សមយុទ្ធរួមគ្នា។

លោក Frederick Choo បានលើកឡើងថា ក្នុងនាមជាប្រធានអាស៊ានប្តូរវេននៅឆ្នាំ២០២៧ សិង្ហបុរីនឹងរៀបចំកិច្ចប្រជុំការពារជាតិ និងកិច្ចប្រជុំអគ្គមេបញ្ជាការអាស៊ាន ព្រមទាំងបំពេញតួនាទីជាប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)ផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអះអាងថា កម្ពុជាបន្តប្រកាន់ជំហដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ដោយមិនទទួលយកការប្រើប្រាស់កម្លាំងដើម្បីកែប្រែព្រំដែនឡើយ។

ឯកឧត្តមអគ្គមេបញ្ជាការ ក៏បានថ្លែងអំណរគុណដល់សិង្ហបុរីដែលបានគាំទ្របទឈប់បាញ់ និងបញ្ជូននាយទាហានមកចូលរួមក្នុងក្រុមអ្នកសង្កេតការណ៍អាស៊ានព្រមទាំងស្នើឱ្យបន្តគាំទ្របេសកកម្មនេះ ដើម្បីធានាការអនុវត្តបទឈប់បាញ់ និងការស្ដារសន្តិភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

លោក Frederick Choo បានវាយតម្លៃខ្ពស់ចំពោះការអត់ធ្មត់ និងការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ។
កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ មន្ត្រីពីររូបមកពីប្រទេសិង្ហបុរី បានមកដល់ប្រទេសកម្ពុជា ដើម្បីចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន សម្រាប់គាំទ្រដល់ការត្រួតពិនិត្យការអនុវត្តវិធានការឈប់បាញ់តាមបណ្តាញព្រំដែនកម្ពុជា និងថៃ៕

សៅ សុខអេង

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា