សហភាពអឺរ៉ុបផ្ដល់ជំនួយជាង៧០ម៉ឺនដុល្លារដល់កម្ពុជា ដើម្បីគាំទ្រការត្រៀមបង្ការគ្រោះមហន្តរាយ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សហភាពអឺរ៉ុបផ្ដល់ជំនួយជាង៧០ម៉ឺនដុល្លារដល់កម្ពុជា ដើម្បីគាំទ្រការត្រៀមបង្ការគ្រោះមហន្តរាយ​

សហភាពអឺរ៉ុបផ្ដល់ជំនួយជាង៧០ម៉ឺនដុល្លារដល់កម្ពុជា ដើម្បីគាំទ្រការត្រៀមបង្ការគ្រោះមហន្តរាយ​

ស្ថានទូតអឺរ៉ុបប្រចាំនៅកម្ពុជា បានបញ្ជាក់នៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៥កក្កដា ឆ្នាំ២០២៦ ថា សហភាពអឺរ៉ុបគាំទ្រដល់ការត្រៀមបង្ការគ្រោះមហន្តរាយនៅកម្ពុជា ដោយបានផ្ដល់ជំនួយថវិកាចំនួន៦២ម៉ឺន៨៦០ អឺរ៉ូ (ប្រមាណ ៧០ម៉ឺន៨,១៥៣ដុល្លារអាមេរិក) សម្រាប់រយៈពេល ២៤ខែខាងមុខនេះ។
 
ស្ថានទូតអឺរ៉ុបប្រចាំនៅកម្ពុជា គម្រោងនេះផ្តោតសំខាន់លើសហគមន៍ងាយរងគ្រោះនៅក្នុងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាម ដែលស្ថិតនៅក្បែរបឹងទន្លេសាប ពោលគឺតំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារទឹកជំនន់តាមរដូវកាល និងខ្យល់កន្ត្រាក់។
 
ជាមួយគ្នាគម្រោងនេះក៏មានការផ្ដល់វគ្គបណ្តុះបណ្តាលដល់សហគមន៍ ជួយបំពាក់បំប៉នប្រជាពលរដ្ឋមូលដ្ឋាន ជា​ពិសេសសិស្សានុសិស្ស ស្ត្រី និងជនមានពិការភាព នូវជំនាញជាក់ស្តែង និងចំណេះដឹងអំពីប្រព័ន្ធព្រ​មានជាមុន ដែលចាំបាច់ក្នុងការធានាសុវត្ថិភាព មុនពេលគ្រោះថ្នាក់ដែលបង្កឡើងដោយអាកាសធាតុ។
 
សូមបញ្ជាក់ថា រយៈពេល៦ខែ ឆ្នាំនេះ មានករណីស្លាប់ និងរបួសសរុបចំនួន ៤៦នាក់ដោយសារខ្យល់កន្រ្តាក់ និងរន្ទះបាញ់នៅទូទាំងប្រទេសកម្ពុជា ប៉ះពាល់លំនៅដ្ឋានចំនួន ៤ពាន់៥៤០ខ្នង ក្នុងនោះខូចខាតធ្ងន់ធ្ងរចំនួន ៤៨៣ខ្នង សាលារៀនចំនួន ១៧៣អគារ មណ្ដលសុខភាព ១កន្លែង វត្តអារាមចំនួន ៣ និង ផ្សារចំនួន ៤តូប។ នេះបើយោងតាមរបាយការណ៍របស់គណៈ​កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ៕

Advertisement

សេង បារាំង AMS

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា