ល្បិចថ្មីចោរបច្ចេកវិទ្យាកំពុងវាយឆ្មក់គ្រប់គ្រងតេឡេក្រាម តាមរយៈឯកសារបង្កប់មេរោគ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ល្បិចថ្មីចោរបច្ចេកវិទ្យាកំពុងវាយឆ្មក់គ្រប់គ្រងតេឡេក្រាម តាមរយៈឯកសារបង្កប់មេរោគ

ល្បិចថ្មីចោរបច្ចេកវិទ្យាកំពុងវាយឆ្មក់គ្រប់គ្រងតេឡេក្រាម តាមរយៈឯកសារបង្កប់មេរោគ

ភ្នំពេញ៖ក្រសួងប្រៃសណីយ៍ និង ទូរគនាគមន៍បានក្រើនរំលឹកដល់អ្នក កំពុងប្រើប្រាស់បណ្ដាញសង្គមតេឡេក្រាម​ឱ្យមានការប្រុង
ប្រយ័ត្ន ពីព្រោះមានក្រុមចោរបច្ចេកវិទ្យាកំពុងប្រើល្បិចថ្មី ដោយផ្ញើ ឯកសារបង្កប់មេរោគ ដើម្បីលួចវាយឆ្មក់គ្រប់គ្រងគណនី​តេឡេក្រាម​​​( Telegram )របស់អ្នកប្រើប្រាស់។
 
អ្នកប្រើប្រាស់បណ្តាញសង្គម និងកម្មវិធីផ្ញើសារទាំងអស់ ដាច់ខាត «កុំបើក កុំចុច ឬកុំដំណើរការ» ឯកសារទាំងឡាយ​ណា​ដែលមានផ្នែកខាងចុង ឬហៅជាភាសាអង់គ្លេសថា  Extension ដូចជា .exe, .bat, .vbs, .sh, .msi និង .scr។ នេះបើតាម​ការបញ្ជាក់របស់ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាពេលថ្មីៗនេះ។​
 
បើតាមរដ្ឋមន្រ្តីប្រៃសណីយ៍ គឺឯកសារទាំងនេះ ភាគច្រើនជាប្រភេទ ឯកសារបញ្ជាការងារ ដែលអាចផ្ទុកមេរោគ ឬកម្មវិធីបង្កការ​ខូចខាត ផ្សេងៗ។ នៅពេលដែលអ្នកប្រើប្រាស់ចុចបើក វានឹងរត់ដំណើរការ ដោយស្វ័យប្រវត្តិដើម្បីលួចព័ត៌មានផ្ទាល់ខ្លួន ពាក្យ​សម្ងាត់ ព័ត៌មាន គណនីធនាគារ ឬសូម្បីតែលួចគ្រប់គ្រង និងបញ្ជាឧបករណ៍ឌីជីថល ដូចជា ទូរសព្ទ ឬកុំព្យូទ័រ របស់អ្នកប្រើ​ប្រាស់ពីចម្ងាយតែម្តង។
 
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ បានអំពាវនាវប្រជាពលរដ្ឋ ទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះរាល់​ឯកសារភ្ជាប់​ដែល​ទទួលបានតាមរយៈកម្មវិធី Telegram ក៏ដូចជាកម្មវិធីផ្ញើសារផ្សេងៗ ស្របពេលដែលក្រុមចោរបច្ចេកវិទ្យា (Hackers) កំពុងប្រើប្រាស់ល្បិច កលផ្ញើឯកសារបង្កប់មេរោគដើម្បីលួចទិន្នន័យ។
 
ជុំវិញការវាយប្រហារបច្ចេកវិទ្យានេះ លោក ជី សុផាត អ្នកជំនាញ ឌីជីថល បានបង្ហាញការព្រួយបារម្ភចំពោះល្បិចកលថ្មី​របស់ក្រុមចោរ បច្ចេកវិទ្យា ដែលកំពុងប្រើប្រាស់កម្មវិធីបង្កប់មេរោគ មានទម្រង់ ស្រដៀងនឹងកម្មវិធីដំណើរការលើកុំព្យូទ័រ Windows ធ្វើឱ្យអ្នកប្រើ ប្រាស់ពិបាកវាយតម្លៃ និងពិនិត្យចំណាំ។

Advertisement

ទោះជាយ៉ាងណា លោកបានសង្កត់ធ្ងន់ថា ប្រសិនបើមានបុគ្គល ណាម្នាក់ផ្ញើឯកសារគួរឱ្យសង្ស័យទាំងនេះចូលក្នុងតេឡេក្រាម Telegram គឺមានភាគរយខ្ពស់ណាស់ដែលវាជាឯកសារមេរោគ។
តាមការបញ្ជាក់ពីអ្នកជំនាញរូបនេះ មេរោគទាំងនោះមានសមត្ថភាព បំផ្លិចបំផ្លាញ និងបង្កការខូចខាតដូចជា ទាញយកព័ត៌មាន​ផ្ទាល់ខ្លួន និងលួចយកលេខសម្ងាត់ផ្សេងៗ។ ក្រុមចោរបច្ចេកវិទ្យាផ្តោតលើ Telegram ដោយសារកម្មវិធីនេះមាន​លំហូរអ្នក​ប្រើប្រាស់ច្រើនលើស លប់នាពេលបច្ចុប្បន្ន។
 
លោក ជី សុផាត បានបន្ថែមថា កត្តាដែលធ្វើឱ្យពលរដ្ឋខ្មែរងាយ ធ្លាក់ក្នុងអន្ទាក់ និងរងគ្រោះខ្លាំងពីក្រុមចោរទាំងនេះ គឺដោយសារ​តែការខ្វះខាតចំណេះដឹងផ្នែកឌីជីថល និងភាពទន់ខ្សោយក្នុងការ ការពារប្រព័ន្ធសុវត្ថិភាពនៅលើគណនីបណ្តាញសង្គមផ្ទាល់ខ្លួន។
 
យោងតាមការណែនាំរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រសិនបើអ្នកប្រើប្រាស់បានចុច ឬបើកឯកសារដោយច្រឡំ ត្រូវតែ ប្រញាប់អនុវត្តតាមជំហានសំខាន់ៗដូចជា បិទកុំព្យូទ័រ ឬទូរសព្ទភ្លាមៗ សម្រាប់រយៈពេលប្រមាណ ៥នាទីសិន។ ដាច់ខាតកុំចុចពាក្យ “Run”, “Enable”, “Install” ឬ “Allow” ប្រសិនបើមានសារលោតឡើងនូវ ការស្នើសុំ។
 
ជាមួយគ្នានេះ ត្រូវផ្ដាច់ប្រព័ន្ធអ៊ីនធឺណិត ឬ Wi-Fi ភ្លាមៗ ប្រសិន បើមានការសង្ស័យថាឧបករណ៍កំពុងត្រូវបានវាយប្រហារ។ ត្រូវធ្វើការស្កេនឧបករណ៍ ដោយប្រើកម្មវិធីការពារមេរោគដែល បានធ្វើបច្ចុប្បន្នភាពផ្លាស់ប្ដូរពាក្យសម្ងាត់ជា​បន្ទាន់ សម្រាប់​គណនីសំខាន់ៗ ដូចជា អ៊ីមែល, ធនាគារ, Telegram, និង Facebook ជាដើម៕
ដោយ៖ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា