សម្តេចធិបតីនាយករដ្ឋមន្រ្តី អញ្ជើញជួបជាមួយប្រធានក្រុមហ៊ុនធំៗ​មួយចំនួននៅប្រទេសចិន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចធិបតីនាយករដ្ឋមន្រ្តី អញ្ជើញជួបជាមួយប្រធានក្រុមហ៊ុនធំៗ​មួយចំនួននៅប្រទេសចិន

សម្តេចធិបតីនាយករដ្ឋមន្រ្តី អញ្ជើញជួបជាមួយប្រធានក្រុមហ៊ុនធំៗ​មួយចំនួននៅប្រទេសចិន

ភ្នំពេញ៖អញ្ជើញដល់ប្រទេសចិនភ្លាម សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបជាមួយប្រធាន​ក្រុមហ៊ុនចិន​​មួយចំនួនបន្ទាប់ពីបានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាអញ្ជើញដល់ទីក្រុងប៉េកាំងនារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ។

Advertisement

តាមប្រភពបណ្ដាញសង្គមផ្លូវការបានឱ្យដឹងថា នៅរសៀលថ្ងៃទី១៥ ខែកក្កដា សម្ដេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា បាន​អញ្ជើញ​ជួបលោក វ៉ាង ស៊ីឡី (Wang Shilei) ប្រធានក្រុមហ៊ុន CHINALCO (Aluminum Corporation of China) ក្នុងជំនួប​សម្តែងការគួរសម និងពិភាក្សាការងារ ។ ក្រុមហ៊ុន CHINALCO ជាក្រុមហ៊ុនផលិត​អាលុយ​មីញ៉ូមដ៏ធំមួយរបស់​ប្រទេស​ចិន និងឈានមុខគេលើពិភព​លោក ដែលធ្វើប្រតិបត្តិការគ្របដណ្តប់លើខ្សែច្រវាក់ផលិតកម្មលោហៈ រាប់ចាប់តាំងពីការរុករក ធ្វើអាជីវកម្មរ៉ែ និងការកែច្នៃផលិតផលសម្រេច រហូតដល់សេវាកម្មវិស្វកម្ម និងបច្ចេកទេស ។

តមកសម្ដេចធិបតីបានទទួលការសម្តែងការគួរសម និងពិភាក្សាការងារ​ជា​មួយ​លោក តៃ ហឺកិន(Dai Hegen) ប្រធានក្រុម​ប្រឹក្សាភិបាលនៃ ក្រុមហ៊ុនCRCC( China Railway Construction Corporation) ។ ក្រុមហ៊ុន CRCC គឺជាក្រុមហ៊ុនសំណង់ និងវិស្វកម្ម ដ៏ធំបំផុតមួយ​របស់ប្រទេសចិន និងនៅលើពិភពលោក។ ធ្វើប្រតិបត្តិការអាជីវកម្ម គ្របដណ្តប់លើវិស័យហេដ្ឋារចនា​សម្ព័ន្ធធំៗជាច្រើន ដូចជា សាងសង់​ផ្លូវ​រថភ្លើងល្បឿនលឿន, ផ្លូវល្បឿនលឿន, ស្ពាន, ផ្លូវក្រោមដី, ប្រព័ន្ធ​រថភ្លើងក្រោមដី និងកំពង់ផែ។ ផ្តល់សេវាកម្មប្រឹក្សាយោបល់ និងរចនា​ប្លង់​បច្ចេកវិទ្យាកម្រិតខ្ពស់ រួមទាំងការផលិតគ្រឿងចក្រធុនធ្ងន់​សម្រាប់​សាង​សង់ ដូចជាម៉ាស៊ីនខួងផ្លូវក្រោមដីខ្នាតយក្សនិងបរិក្ខារផ្លូវរថភ្លើង។

គួរបញ្ជាក់ថា សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអញ្ជើញ​ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាចាកចេញ​ពីកម្ពុជា​កាលពី​ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីចូលរួមបំពេញទស្សនកិច្ច​ការងារ នៅរដ្ឋធានីប៉េកាំង និងចូលរួមក្នុង​ពិធីបើក​សន្និសីទបញ្ញា​សិប្បនិម្មិតពិភពលោកឆ្នាំ២០២៦ ក្រោមមូលបទ «ភាពជាដៃគូក្នុងក្រប ខ័ណ្ឌ បញ្ញាសិប្បនិម្មិត ដើម្បីអនាគត​កាន់តែត្រចះត្រចង់» នៅទីក្រុង​សៀងហៃ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២៦ ។

ក្នុងឱកាសស្នាក់នៅប្រទេសចិនសម្តេចធិបតីនឹងជួបសម្តែងការគួរសមចំពោះ ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង និងជួប​ពិភាក្សា​ទ្វេភាគី​ជាមួយឯកឧត្តមនាយករដ្ឋមន្ត្រីចិន លី ឈាង។ ក្រៅពីការថ្លែង​សុន្ទរកថា​នៅក្នុងពិធីបើក​សន្និសីទបញ្ញា​សិប្បនិម្មិតពិភពលោក​ឆ្នាំ២០២៦ សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងជួបតំណាងធុរជន​ចិនសំខាន់ៗជាច្រើនផងដែរ៕
ដោយ៖ស៊ូវណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា