យន្តហោះចម្បាំងគ្មានមនុស្សបើក តួកគី ជោគជ័យបាញ់សាកល្បងមីស៊ីលលឿនជាងសំឡេង ២.៥ ដង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
យន្តហោះចម្បាំងគ្មានមនុស្សបើក តួកគី ជោគជ័យបាញ់សាកល្បងមីស៊ីលលឿនជាងសំឡេង ២.៥ ដង

យន្តហោះចម្បាំងគ្មានមនុស្សបើក តួកគី ជោគជ័យបាញ់សាកល្បងមីស៊ីលលឿនជាងសំឡេង ២.៥ ដង

អង់ការ៉ា ៖ យន្តហោះចម្បាំងគ្មានមនុស្សបើក Kizilelma របស់ប្រទេសតួកគី បានបញ្ចប់ការបាញ់សាកល្បងគ្រាប់ពិតលើកដំបូងដោយជោគជ័យ ដោយបានកម្ទេចគោលដៅលើផ្ទៃសមុទ្របានយ៉ាងត្រឹមត្រូវផងដែរ ។

Advertisement

ក្នុងការសាកល្បងដែលធ្វើឡើងនៅឯទីបញ្ជាការដ្ឋានកងទ័ពអាកាសទី ៥ ក្នុងទីក្រុង Merzifon, យន្តហោះ Kizilelma បានប្រើប្រាស់មីស៊ីលលឿនជាងសំឡេងប្រភេទ JET-230 ក្នុងល្បឿនលឿនដូចផ្លេកបន្ទោររហូតដល់ ២.៥ ដង និងហោះបំបុកគោលដៅសត្រូវក្នុងចម្ងាយលើសពី ២០០ គីឡូម៉ែត្រ ។

បើតាម Interesting engineering, មីស៊ីល JET-230 ជាប្រភេទមីស៊ីលផ្លោងលឿនជាងសំឡេង បាញ់ពីអាកាសទៅដី ឬសមុទ្រ ដែលអភិវឌ្ឍដោយក្រុមហ៊ុន ROKETSAN ។

ការបំពាក់អាវុធលឿនជាងសំឡេងនេះ ត្រូវបានរំពឹងថា នឹងជួយឱ្យពង្រឹងសមត្ថភាពយន្តហោះចម្បាំងគ្មានមនុស្សបើក Kizilelma អាចកម្ទេចគោលដៅសត្រូវ ដែលមានការការពារយ៉ាងរឹងមាំ ពីចម្ងាយប្រកបដោយភាពជាក់លាក់ ។

យោងតាម Turkiye Today, យន្តហោះចម្បាំងគ្មានមនុស្សបើក Kizilelma ដំណើរការដោយម៉ាស៊ីន Turbofan បំពាក់ដោយបច្ចេកវិទ្យា AI ដ៏ទំនើប ដែលមានសមត្ថភាពហោះហើរក្នុងល្បឿនប្រហែល ១,១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ។

វាមានទម្ងន់សរុបប្រមាណ ៨,៥០០ គីឡូក្រាមក្នុងមួយគ្រឿង អាចផ្ទុកទម្ងន់ប្រហែល ១,៥០០ គីឡូក្រាម និងហោះសំកាំងខ្លួនលើផ្ទៃមេឃបានយូរជាង ៣ ម៉ោង ក្នុងរយៈកម្ពស់ប្រហែល ១៤,០០០ ម៉ែត្រ ។

ការដាក់ពង្រាយយន្តហោះ Kizilelma ឱ្យចូលបម្រើសេវាកម្ម ទាំងនៅក្នុងជួរកងកម្លាំងប្រដាប់អាវុធ កងទ័ពជើងអាកាស និងជើងទឹករបស់តួកគី ត្រូវបានគេរំពឹងថា នឹងធ្វើឡើងក្នុងអំឡុងឆ្នាំ ២០២៦ នេះតែម្តង ៕

ប្រភព ៖ Interesting engineering និង Turkiye Today ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា