អ៊ុយក្រែន គ្រោងទិញគ្រឿងបន្លាស់ដ្រូនពី ចិន ទុកបន្តធ្វើសឹកសង្គ្រាមជាមួយ រុស្ស៊ី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ុយក្រែន គ្រោងទិញគ្រឿងបន្លាស់ដ្រូនពី ចិន ទុកបន្តធ្វើសឹកសង្គ្រាមជាមួយ រុស្ស៊ី

អ៊ុយក្រែន គ្រោងទិញគ្រឿងបន្លាស់ដ្រូនពី ចិន ទុកបន្តធ្វើសឹកសង្គ្រាមជាមួយ រុស្ស៊ី

កៀវ ៖ ប្រទេសអ៊ុយក្រែន គ្រោងនឹងទិញគ្រឿងបន្លាស់យន្តហោះដ្រូនពីប្រទេសចិន ចំពេលស្ថានភាពសង្គ្រាមដែលអូសបន្លាយពេលចូលដល់ឆ្នាំទី ៥ រវាងទីក្រុងកៀវ និង ទីក្រុងមូស្គូកំពុងឡើងកម្តៅឡើងវិញ ។ នេះបើតាមការចុះផ្សាយរបស់កាសែត Financial Times នៅថ្ងៃពុធនេះ ។

Advertisement

កាសែតអង់គ្លេសមួយនេះរាយការណ៍ថា ផែនការបញ្ជាទិញគ្រឿងបន្លាស់យន្តហោះដ្រូនពីចិននេះ គឺអ៊ុយក្រែននឹងប្រើប្រាស់ផ្នែកមួយនៃមូលនិធិជំនួយការពារជាតិរបស់ខ្លួន ដែលទទួលបានសហភាពអឺរ៉ុប ។

ប្រភពដដែលបញ្ជាក់ថា សហភាពអឺរ៉ុបបានបែងចែកប្រាក់កម្ចីការពារជាតិ ចំនួន ៦ ពាន់លានអឺរ៉ូ ដល់អ៊ុយក្រែន ក្នុងករណីមានអាសន្នផ្នែកយោធា ហើយក្នុងនោះ សហភាពអឺរ៉ុបក៏ចងលក្ខខណ្ឌអនុញ្ញាតឲ្យអ៊ុយក្រែនអាចទិញគ្រឿងបន្លាស់យន្តហោះដ្រូនរបស់ចិនផងដែរ ។

គណៈកម្មការអឺរ៉ុបបានប្រកាស កាលពីចុងខែមិថុនាថា សហភាពអឺរ៉ុបនឹងផ្តល់ថវិកា ចំនួន ៤,៥០០ លានដុល្លារសម្រាប់ការទិញយន្តហោះដ្រូនផ្ដល់ទៅឲ្យអ៊ុយក្រែន ដើម្បីជួយប្រទេសនេះទប់ទល់នឹងរុស្ស៊ី ។

នេះគឺជាផ្នែកមួយ នៃកញ្ចប់ថវិកាបឋម ចំនួន ៧ ពាន់លានដុល្លារ លើការបញ្ជាទិញដ្រូន ក្រោមក្របខណ្ឌប្រាក់កម្ចីគាំទ្រអ៊ុយក្រែន សរុបចំនួន ១០៣ ពាន់លានដុល្លារ ។

បើតាម Kyiv Independent, ប្រាក់កម្ចីនេះ គឺជាខ្សែជីវិតហិរញ្ញវត្ថុដ៏សំខាន់មួយ ដើម្បីជំរុញសមត្ថភាពការពារជាតិរបស់អ៊ុយក្រែន និងជួយគ្របដណ្តប់តម្រូវការថវិការបស់ទីក្រុងកៀវ នៅឆ្នាំ២០២៦ និងឆ្នាំ ២០២៧ ។

យន្តហោះដ្រូនបានក្លាយជាអាវុធដ៏សំខាន់បំផុតមួយ ក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ ជាក់ស្ដែង ការវាយប្រហារដោយយន្តហោះដ្រូនរយៈចម្ងាយឆ្ងាយរបស់ទីក្រុងកៀវ ដែលបានកំណត់គោលដៅកម្ទេចលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី បានធ្វើឲ្យរុស្ស៊ីរងសម្ពាធសេដ្ឋកិច្ច និងការផ្គត់ផ្គង់ ប្រេងឥន្ធនៈជាខ្លាំង ៕

ប្រភព ៖ Financial Times – kyivindependent, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា