អ៊ីរ៉ង់ ទទូចឲ្យក្រុមប្រឹក្សាសន្តិសុខ UN ល្មមប្រើអំណាច បញ្ឈប់​អាមេរិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ទទូចឲ្យក្រុមប្រឹក្សាសន្តិសុខ UN ល្មមប្រើអំណាច បញ្ឈប់​អាមេរិក

អ៊ីរ៉ង់ ទទូចឲ្យក្រុមប្រឹក្សាសន្តិសុខ UN ល្មមប្រើអំណាច បញ្ឈប់​អាមេរិក

តេហេរ៉ង់ ៖ អ៊ីរ៉ង់បានផ្ញើលិខិតមួយច្បាប់ ទៅកាន់អង្គការសហប្រជាជាតិ បញ្ជាក់ប្រាប់ពីការចោទប្រកាន់លើសហរដ្ឋអាមេរិក ពីបទរំលោភលើអនុស្សរណៈនៃការយោគយល់ «ទីក្រុងអ៊ីស្លាម៉ាបាដ» ដោយ ទីក្រុងតេហេរ៉ង់ ទទូចឲ្យក្រុមប្រឹក្សាសន្តិសុខ UN ល្មមប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួន បញ្ឈប់​ទីក្រុងវ៉ាស៊ីនតោន ជាបន្ទាន់។

Advertisement

យោងតាមទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ IRNA, សំបុត្រមួយច្បាប់នេះ ត្រូវបាន លោក Amir Saeid Iravani តំណាងអចិន្ត្រៃយ៍របស់ទីក្រុងតេហេរ៉ង់ ប្រចាំអង្គការសហប្រជាជាតិ សរសេរផ្ញើដោយផ្ទាល់ ទៅកាន់អគ្គលេខាធិការ UN លោក Antonio Guterres និង ប្រធានក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ។

លិខិតនោះបានចោទប្រកាន់ពីបទរំលោភបំពានជាច្រើន រួមទាំង ការវាយប្រហារយោធា របស់សហរដ្ឋអាមេរិកឡើងវិញលើទឹកដីអ៊ីរ៉ង់, ការដកហូតអាជ្ញាប័ណ្ណសម្រាប់ការលក់ប្រេងរបស់អ៊ីរ៉ង់, ការបង្កបញ្ហានៅច្រកសមុទ្រ Hormuz ព្រមទាំង ការបន្តគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះប្រតិបត្តិការយោធាអ៊ីស្រាអែល នៅលីបង់។

លោក Amir Saeid Iravani អះអាងថា សកម្មភាពទាំងនេះបង្កើតបានជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខអន្តរជាតិ ព្រមទាំង បង្ហាញបន្ថែមទៀត អំពីការមិនអើពើទាំងស្រុង របស់សហរដ្ឋអាមេរិក ចំពោះកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិរបស់ខ្លួន។

ក្នុងន័យនេះ តំណាងអ៊ីរ៉ង់ប្រចាំ UN រូបនេះ បានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខ ត្រូវតែចាត់វិធានការជាបន្ទាន់ ប្រកបដោយប្រសិទ្ធភាព និង ម៉ឺងម៉ាត់បំផុត ធ្វើយ៉ាងណាដើម្បីបង្ខំទីក្រុងវ៉ាស៊ីនតោន ឱ្យបញ្ឈប់ សកម្មភាពខុសច្បាប់ ដែលកំពុងបន្តរបស់ខ្លួន ប្រឆាំងលើទីក្រុងតេហេរ៉ង់។

បើតាម Anadolu , ភាពតានតឹងបានកើនឡើងជាថ្មី រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅលើច្រកសមុទ្រ Hormuz ក្នុងរយៈពេល ប៉ុន្មានថ្ងៃ ថ្មីៗនេះ ដោយភាគីទាំងពីរបានវាយប្រហារគ្នាទៅវិញទៅមក បើទោះបីជាមានអនុស្សរណៈយោគយល់គ្នា ឬ MOU សម្របសម្រួលដោយប៉ាគីស្ថាន ដែលមានគោលបំណងបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា និង ដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាពយូរអង្វែងក៏ដោយ៕

ប្រភព៖ Anadolu, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា